នៅខេត្តកំពត មានតំបន់ រមណីយដ្ឋានទេសចរ ចំនួន៣៤កន្លែង ដែលភ្ញៀវតែងតែ ប្រាថ្នាចង់មកសម្រាក លំហែ កម្សាន្ត

(ខេត្តកំពត)៖ ខេត្តកំពតជាខេត្តជាប់ ឆ្នេរសមុទ្រស្ថិត ក្នុងទិសនិរតី នៃប្រទេសកម្ពុជា មានចម្ងាយពី រាជធានីភ្នំពេញ ១៤៨គីគូម៉ែត្រ។ បើនិយាយពីសក្តានុពល ខេត្តកំពតមានតំបន់ ​ទេសចរណ៍បែបធម្មជាតិ ដ៏ស្រស់ត្រកាល ច្រើនកន្លែង ដែលមានភាពទាក់ ទាញភ្ញៀវ មិនចាញ់តំបន់ ទេសចរណ៍នានា តាមបណ្តាខេត្តក្នុង ព្រះរាជាណាចក្រ កម្ពុជានោះឡើយ។

ទាក់ទងនឹងតំបន់ រមណីយដ្ឋានជា ច្រើនក្នុងខេត្ត លោក សយ ស៊ីណុល ប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ក្នុងខេត្តកំពត មានតំបន់ទេសចរណ៍ ប្រកបដោយភាពទាក់ ទាញចំនួន៣៤កន្លែង ក្នុងនោះ មានរមណីយដ្ឋានចំនួន ២១ កន្លែង មានរមណីយដ្ឋាន វប្បធម៌-ប្រវត្តិសាស្ត្រ ចំនួន ០៥ កន្លែង វប្បធម៌ ០២ កន្លែង វប្បធម៌ ១៤ កន្លែង ហើយក្នុងឆ្នាំ២០២១ មានរមណីយដ្ឋាន ទេសចរណ៍កើន ឡើងចំនួន ០៤ កន្លែងទៀត ដូចជា ព្រែកក្តាតអេកូរីស៊ត ទំនប់ស្ទឹងភេ ជ្រលងភ្នំក្រហម និងភ្នំទទុង។

ក្នុងនោះដែរសហគមន៍ទេសចរណ៍ក៏មាន ០៤ កន្លែង   រួមមាន៖ សហគមន៍ទសចរណ៍ ត្រពាំងសង្កែ សហគមន៍ទេសចរណ៍ ព្រែកត្នោត(អន្លង់ធំ) សហគមន៍ទេសចរណ៍ តំបន់សត្វក្រៀល បឹងអន្លង់ព្រីង និងសហគមន៍ ទេសចរណ៍កំពង់សាមគ្គី។

ដោយឡែកចំពោះគោល ដៅទាក់ទាញ ទេសចរណ៍ចំនួន ០៤ កន្លែងទៀត ដូចជា តំបន់ចំការម្រេច បេតិកភណ្ឌក្រុងកំពត តំបន់ស្រែអំបិល និងទេសភាពតាម ដងព្រែកកំពង់បាយ ព្រមទាំងកន្លែង បោះបង់ចំនួន ០៥ កន្លែង ដែលមានទេសភាព ស្រស់បំព្រង ប្រកបដោយសុវត្ថិភាព។

លោក សយ ស៊ីណុល បានបញ្ជាក់ទៀតថា រមណីយដ្ឋានទេសចរណ៍ ក្នុងខេត្តកំពត មាន២១កន្លែង រួមមាន៖ រមណីយដ្ឋាន ទឹកឈូ,ណាតាយ៉ា,កែបថ្មី, ឋានសួគ៌បូកគោ,ភ្នំដូង, ភ្នំកំពង់ត្រាច,កោះតាដា, ប្រាសាទភ្នំខ្យង, ប្រាសាទភ្នំឈ្ងោក, ទំនប់ម្លេច, ទំនប់ប្រទាក់ក្រឡា, កោះសេះ,ស្រះឈូក, អន្លង់ក្មេងលេង, វត្តត្រើយកោះ, ភ្នំនាងសេដាឱន ,កសិទេសចរណ៍ ចំការម្រេច,ភ្នំទទុង,ស្ទឹងភេ, ជ្រលងភ្នំក្រហម, និងព្រែកក្តាត អេកូរីស៊ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *