ខ្លាំងមែន!ម្ចាស់សង្វៀន ជល់មាន់និងអាប៉ោង នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប  ផ្លូវចូលតាមបឹងពារាំង សមត្ថកិច្ចមិនហ៊ាន បង្ក្រាប

(ខេត្តសៀមរាប)៖ យោងតាមសេចក្ដីរាយការណ៍ បានអោយដឹងថា មានទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ផ្លូវចូលតាមបឹងពារាំង ម្ចាស់ឈ្មោះ វ៉ាន់ មានអ្នកជួយសម្របសម្រួលពី ឈ្មោះ រីន និងបានកំពុងបើកលេង យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ឋ នៅមិនទាន់មាន ចំណាត់ការ ចុះបង្រ្កាបនៅឡើយទេ!។

ប្រជាពលរដ្ឋនាំគ្នាដាក់ ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា  ទីតាំងបនល្បែងខុស ច្បាប់នៅ សង្កាត់ជ្រាវ បើកលេង យ៉ាងអាណាធិបតេយ្យ បែបនេះ ហេតុអ្វីអាជ្ញាធរមាន សមត្ថកិច្ច មូល ដ្ឋានបែជាមិនដឹង  ?  ឬមានអ្វីនៅពីក្រោយ  ។

បើតាមប្រភពបានអោយដឹងទៀតថា  ទីតាំងបនល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់មួយ កន្លែងនេះគេនាំគ្នាចាក់ លុយរាប់លានរៀល សម្រាប់មាន់ជល់  ភ្នាល់ចាក់ លុយ មួយគួៗ រាប់លាន់រៀល  ចំណែកអាប៉ោងវិញភ្នាល់ចាក់ លុយ  មួយគ្របៗរាប់លានរៀលដូចគ្នា។

ហើយជាពិសេសទៅ ទៀតនោះទីតាំងបន ល្បែង មួយនេះគេសង្កេតឃើញ មានអ្នកចាំមើលផ្លូវ  ហើយអ្នកខ្លះទៀតចាំសម្រប់សម្រួល។

ដូច្នេះហើយពលរដ្ឋមាន ការព្រួយបារម្មណ៍  ពីសុវត្ថិភាពសង្គម  នៅក្នុងមូលដ្ឋានរបស់ ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរមាន សមត្ថកិច្ច  ដែលពាក់ពន្ធ័ខេត្តសៀមរាប  មេត្តាចុះពិនិត្យ និងធ្វើការបង្ក្រាបផង   ធ្វើយ៉ាងណាអោយ ស្របតាមគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ ចណុចរបស់ រាជរដ្ឋាភិបាល  ដែលដាក់ ចេញ ដោយក្រសួងមហាផ្ទៃ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *