ក្នុងឱកាស ឆ្នាំថ្មី ឆ្នាំសាកល នេះរដ្ឋបាល ក្រុងប៉ោយប៉ែតបាន ធ្វើពិធីបួងសួង សុំ សេចក្តីសុខដើម្បី បញ្ជាសគ្រោះថ្នាក់ ចរាចរណ៍នៅលើ ផ្លូវជាតិលេខ៥ ជារៀងរាល់ឆ្នាំ

(ក្រុងប៉ោយប៉ែត)៖ ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ ក្នុងឱកាស ឆ្នាំ ថ្មី ឆ្នាំ សាកល ២០២២ ចូលមកដល់ នគរបាល វរ: ការពារព្រំដែន គោក នៃ ផែន ការងារ ព្រំដែន, នគរបាល ចរាចរណ៍ ផ្លូវគោក នៃ ផែន សណ្តាប់ធ្នាប ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ អធិការដ្ឋាន ក្រុង កងរាជអាវុធហត្ថ ក្រុង ប៉ោយប៉ែត សង្កាត់ ផ្សារកណ្តាល ព្រមទាំង អ្នកពាក់ព័ន្ធ បាន ស្រុះស្រួល មូលមតិ គ្នា

ជាឯកច្ឆន្ទធ្វើពិធីបួង សួងដើម្បីបណ្តេញ ឩបទ្រព ចង្រៃ គ្រោះកាច គ្រោះមហន្តរាយសុំ សេចក្តីសុខដើម្បីបញ្ជាសគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅតាមដងផ្លូវជាតិលេខ ៥។ ពិធី នោះបាន ធ្វើ នៅ ផ្លូវជាតិ លេខ ៥ ត្រង់ចំណុច ខ្ទម អាសន : លោកយាយ ម៉ៅ ដើម ពោធិ៍ ភូមិ អណ្តូង ថ្ម មាស  សង្កាត់ ផ្សារកណ្តាល  ក្រុង ប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ ។

លោក ឧ ត្ត ម សេនីយ៍ ត្រី អ៊ុំ សុផល ស្នងការរង ទទួល ផែន ការងារ ព្រំដែន នៃ ស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត លោក វរសេនីយ៍ សៅ សារឿន អធិការ នប នៃ ក្រុង ប៉ោយប៉ែត លោក ស្រិល អិន ចៅសង្កាត់ ផ្សារកណ្តាល និង មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ បាន ចូលរួម ក្នុង ពិធី នេះផងដែរ នៅព្រឹក ថ្ងៃទី ២ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងពីធីបួងសួងនេះ លោក អាចារ្យ ខេត្ត ប្រាក់ សុ ភភ័ត បានប្រាប់អ្នកយកព័តួមានឲ្យដឹថាក្នុង ពិធីបួងសួង នេះដើម្បីសុំ ម្ចាស់ ទឹក ម្ចាស់ ដី សុំ បារមី លោកយាយ ម៉ៅ ដើម ពោធិ៍ ធ្វើពិធីបួងសួង សុំ សេចក្តីសុខដើម្បីបញ្ជាសគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៥ជារៀងរាល់ឆ្នាំមិនដែលខានឡើយ ។

លោក អាចារ្យ ខេត្ត ប្រាក់ សុ ភភ័តបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្នុងពិធីនោះបាននិមន្ត ព្រះគ្រូ ប៉ុក ចំរើន ព្រះ អនុគណ ក្រុង ប៉ោយប៉ែត និង ជា ចៅអធិការ វត្ត ស្ទឹង បត់ និង ព្រះសង្ឃ ៤៩ អង្គ រាប់បាត្រ ប្រគេន ទេ យ្យ វត្ថ បច្ច័យ ក្នុងនោះក៏បានថ្វាយ ផ្កា ភ្ញី គ្រឿង សក្ការ : ការថ្វាយ ភ្លេង និង ការ ច្រៀង រាំ អុជ ធូប ទៀន ការព្រម លែង សត្វ ជាដើម ។

លោក វរសេនីយ៍ សួន នី ប៉ូ នាយរង ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ឲ្យដឹង ថាសភាពការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ១១ ខែ ឆ្នាំ ២០២១ នៅ ទូទាំង ខេត្តបន្ទាយមានជ័យ មាន  ៨៦ ករណី ប្រភេទ ធ្ងន់ ៨៤ ករណី ក្នុងនោះ នៅ ស្រុក មង្គល បូរី ច្រើនជាងគេ បន្ទាប់មក នៅ ក្រុង ប៉ោយប៉ែត ក្រុង សិរីសោភ័ណ ព្រះនេត្រព្រះ មូលហេតុ នៃ គ្រោះថ្នាក់ មកពី កក្តាយានយន្ត កក្តាមនុស្ស កក្នុង៨៣ ករណី កត្តា យានយន្ត ២ ករណី និង ភ្លៀង ១ ករណី ។

លោក សួន នី ប៉ូ បន្តថា ការខូចខាត គឺ ផ្នែក មនុស្ស ស្លាប់ ៦៨ នាក់ / ស្រី ១៣ នាក់ របួសធ្ងន់ ៥៦ នាក់ / ស្រី ១៨ នាក់ របួសស្រាល ៣២ នាក់ / ស្រី ១២ នាក់ ។ឯ ផ្នែក សម្ភារ : ម៉ូតូ ខូច ធ្ងន់ ៤០ គ្រឿង ស្រាល ២៩ គ្រឿង រថយន្ត តូច ខូច ធ្ងន់ ១៧ គ្រឿង ស្រាល ២៣ គ្រឿង រថយន្ត ធំ ខូច ធ្ងន់ ៦ គ្រឿង ស្រាល ១៨ គ្រឿង យាន ផ្សេងៗ ១៤ គ្រឿង ។

បើ ប្រៀបធៀប នឹង ឆ្នាំ ២០២០ កន្លងមក ឃើញថា ឆ្នាំ ២០២១ កើតឡើង ៨៦ លើ ៨១ កើនឡើង ៥ ករណី ឬ ៦%ឯណោះ ៕វ

You might like

Leave a Reply

Your email address will not be published. Required fields are marked *