ញាក់សាច់ផ្ទុះអាវុធមួយ ប្រាវស្លាប់ជន ជាតិចិនម្នាក់ ក្នុងករណីបង្ក្រាប ឧក្រិដ្ឋកម្មគ្រឿងញឿន ជាង១តោន..!!!

(ខេត្តព្រះសីហនុ)៖ បើតាមសេចក្តីរាយ ការណ៍បឋមមុននេះ បន្តិចបានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ នេះកម្លាំងសមត្ថកិច្ចមន្ទីរ ប្រឆាំងបទល្មើស គ្រឿងញៀនបាន ចុះសហការជាមួយ ស្នងការដ្ឋាន នគរបាលខេត្ត កំពង់ស្ពឺខេត្តកោះកុង ខេត្តព្រះសីហនុនិង រាជធានីភ្នំពេញ បើកយុទ្ធនាការ ប្រតិបត្តិការបង្ក្រាប ករណីកែច្នៃ គ្រឿងញៀនជាទ្រង់ទ្រាយធំមួយ មិនធ្លាប់មានស្ថិត នៅក្នុងក្រុមហ៊ុន (ហ្វាមអេស៊ាក) រោងចក្រផលិត ដំណាប់ស្វាយមួយកន្លែងស្ថិត ក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការប៉ះទង្គិចគ្នានៅ ផ្លូវជាតិលេខ៤ ខាងលើនេះ គឺកើតឡើងខណៈ ឈ្មួញ គ្រឿងញៀនកំពុងដឹក គ្រឿងញៀនជាច្រើនឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ ។

តាមសេចក្តីរាយការណ៍ឲ្យដឹងបន្ត ទៀតថាការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចមន្ទីរ ប្រឆាំងបទល្មើស គ្រឿងញឿន ជាម្ចាស់ករណីដោយ មានការចូលរួម សហការជាមួយ នគរបាលខេត្តនិង រាជធានីភ្នំពេញ  ក្រោមការសម្រប សម្រួលពីស្ថាប័ន អយ្យការផងដែរ ។

ប្រភពព័ត៌មាន មិនទាន់ផ្លូវការមុន នេះបន្តិចបានឲ្យ ដឹងថាប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចមន្ទីរ ប្រឆាំងបទ ល្មើសគ្រឿងញៀន បានផ្ទុះអាវុធដើម្បី ទប់ទល់ជាមួយ ការបាញ់ប្រហារពី សំណាក់ឈ្មួញ គ្រឿងញៀន មកលើសមត្ថកិច្ចនៅ ត្រង់ចំណុចលើ ផ្លូវជាតិលេខ៤ស្ថិត ក្នុងភូមិសាស្ត្រស្រុកកំពង់ សិលា ខេត្តព្រះសីហនុ បណ្តាលឲ្យឧក្រិដ្ឋជន ដែលគេសង្ស័យថាជា ជនជាតិចិនម្នាក់ត្រូ វគ្រាប់ស្លា.ប់ នៅនឹង កន្លែងនិងម្នាក់ ត្រូវចាប់ខ្លួន ជាមួយរថយន្ត១គ្រឿង ។

ក្នុងនោះសមត្ថកិច្ចបាន ធ្វើការរឹបអូសថ្នាំញៀន ប្រភេទ{កេតា មីន }ជាង១៤០០គីឡូក្រាមដែល ឧក្រិដ្ឋ ជនបានផលិតនិងកែច្នៃនៅ ក្នុងរោងចក្រផលិត ដំណាប់ស្វាយ របស់ ក្រុមហ៊ុនចិនមួយនោះ ។

ប្រតិបត្តិការបង្ក្រាប បានគ្រឿងញៀនជាង១៤០០ គីឡូក្រាម ត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដមនាយឧត្ដម សេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការ នគរបាលជាតិ និងការចុះដឹកនាំ ផ្ទាល់ដោយនាយ ឧត្តមសេនីយ៍ម៉ក់ជីតូ អគ្គស្នងការរងនិង ឧត្តមសេនីយ៍ឯកឡឹកវណ្ណៈ នាយមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។

ប្រភពព័ត៌មានទទួល បានឱ្យដឹងថា ក្រោមការដឹកនាំ បញ្ជារពីឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន ការស៊ើបអង្កេតបង្រ្កាប ករណីកែច្នៃដឹកជញ្ជូន គ្រឿងញៀនដោយខុស ច្បាប់ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្ត ព្រះសីហនុនៅថ្ងៃទី ១២.១២.២០២១ វេលាម៉ោង១:៣០នាទី  យប់អាធ្រាត កម្លាំងជំនាញនៃមន្ទីរ ប្រឆាំងបទល្មើស គ្រឿងញៀន{ក១០} ដឹកនាំដោយឧត្ត មសេនីយ៍ទោ សារីបុត្រសត្យាលោក វរ:សេនីយ៍ឯក យឹមសែនឧត្តម លោកវរ:សេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ ចុះសហការជាមួយ ស្នងការដ្ឋាននគរបាល ខេត្តកោះកុងនិងខេត្តព្រះសីហនុ ព្រមទាំងមានការ សម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃ អយ្យាការអមសាលាដំ បូងខេត្តព្រះសីហនុ។

ឯកឧត្តម រស់ សារំា ព្រះ រាជាអាជអាជ្ញានៃ អយ្យការអមសាលា ដំបូងខេត្តកោះកុង និងលោកទិនសុចិត្រ្តា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ ពួនស្ទាក់បង្រ្កាប នៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

ប្រភពដដែលបានបន្តថា សមត្ថកិច្ច បានបន្តទៅឆែកឆេរទី តាំងកែច្នៃនៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ ស្ពឺ។

ដែលជាលទ្ធផល គឺបានឃាត់ខ្លួន ជនសង្ស័យ០៣នាក់ ក្នុងនោះរួមមាន? ១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិ ចិន តៃវ៉ាន់ ស្លាប់។ ២-ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ {អ្នកបើកបរដឹកគ្រឿងញៀន} និង ៣-ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិ ចិនតៃវ៉ាន់ {មេការគ្រប់គ្រងទីតាំង កៃច្នៃគ្រឿងញៀន}។

ជាមួយគ្នានោះ សមត្ថកិច្ចក៏រឹបអូស បានវត្ថុតាង ដែលចាប់យក បានរួមមាន៖ -ម្សៅសសង្ស័យ កេតាមីន{KE- TAMIN}ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។

អាវុធខ្លី ម៉ាក់ K៥៤ ១ដើម រថយន្ត ២គ្រឿង សារធាតុគីមីនិង ឧបករណ៍កែច្នៃគ្រឿង ញៀនមួយចំនួនធំ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *