តើរដ្ឋបាលខេត្តបន្ទាយមាន ជ័យចេញអាជ្ញាបណ្ ណសិប្បកម្មធនធានរ៉ែ ឲ្យទៅឈ្មួញកំរិតណា ទើបជីកជម្រៅលើស២០ម៉ែត្រ មិនមានវិធានការ

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋបានខ្សឹបថា ឈ្មួញដុះស្លែដែលពូកែ ខាងជីកដីលក់ប្រចាំ ក្រុងសិរីសោភ័ណ មានឈ្មោះហុក និងឈ្មោះសុខា ដែលបានប្រកបរបរ អាជីវកម្មជីកដីលក់ រាប់ឆ្នាំស្ទើរដុះស្លែ  ដែលរណ្តៅដីនីមួយៗ ជីកគឺជ្រៅៗខ្លាំងណាស់ មិនគោរពតាមការកំណត់ ឬច្បាប់ទម្លាប់អ្វីនោះទេ។

បើតាមប្រភពមន្ត្រី ជំនាញប្រាប់ថា រណ្តៅរបស់ឈ្មួញ ឈ្មោះហុក ខាងលើនេះ គឺសុំអជ្ញាបណ្ណសិប្ប កម្មធនធានរ៉ែចេញ ដោយរដ្ឋបាលខេត្ត ខេត្តបន្ទាយមានជ័យ ដែលអាចជីជម្រៅត្រឹ ម៥ម៉ែត្រតែប៉ុណ្ណោះ តែបែរជាឈ្មួញ ជីកឡើងចាស់ដៃតែម្តង ដែលរណ្តៅនីមួយៗ មានជម្រៅមិនក្រោម ២០ម៉ែត្រនោះទេ។

ប្រជាពលរដ្ឋ បានខ្សឹបឲ្យឮថា សព្វថ្ងៃនេះ មេឈ្មួញដីដុះស្លែ ឈ្មោះហុក និងឈ្មោះសុខា កំពុងជីក រណ្តៅដីពីរកន្លែង នៅខាងជើងភ្នំកងវ៉ា ស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលក្នុងមួយ ថ្ងៃៗ សកម្មភាពជីកដី និងដឹកជញ្ជូនដី មិនក្រោម ពី១០០រថយន្តនោះទេ។

ចំណែកការដឹកដី ទៀតសោត មិនបានគ្របឱ្យបាន ត្រឹមត្រូវនោះទេ ធ្វើឱ្យកម្ទេចដីធ្លាក់ ហុយពេញផ្លូវ  បង្កការលំបាក ក្នុងការធ្វើដំណើរ ហើយបើមាន ធ្លាក់ភ្លៀង តែងរអិល បង្កគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋ អ្នក ដំណើរជាញឹកញាប់ ហើយរណ្តៅ នេះទៀតសោត ក៏តែងតែបង្កឲ្យសត្វ គោរបស់ប្រជាពលរដ្ឋ ធ្លាក់បាក់ជើងងាប់ផងដែរ ជាការព្រួយ បារម្ភរបស់អ្នកភូមិ ពួកកាត់សំណូមពរ ឲ្យមានរបងហ៊ុព័ន្ធ ការពារកុំឲ្យសត្វឬក្មេង ធ្លាក់ចូលរណ្តៅ ដ៏សែនជ្រៅនេះ។

ប្រជាពលរដ្ឋ បានខ្សឹបបន្តថា មូលហេតុ ដែលឈ្មួញដី ឈ្មោះហុក អាចជីកកាយរណ្តៅ យកអាចម៍ដីលក់ក្នុងជម្រៅដល់ក្បាលប្រែតបែបនេះបាន ក៏ដោយសារតែឈ្មួញរូបនេះ មានទំនាក់ទំនងល្អយ៉ាងជិតស្និទ្ធ និងត្រូវរ៉ូវជាមួយលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ ទើបហ៊ានជីករណ្តៅដីមួយៗមានជម្រៅ រហូតលើសពី២០ម៉ែត្រ។

ប្រជាពលរដ្ឋខាងលើ សូមខ្សឹបឱ្យឮ ដល់ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី ក៏ដូចជាស្ថាប័ន ជំនាញពាក់ព័ន្ធ ជួយពិនិត្យមើល ករណីនេះផង ព្រោះមិនគួរបណ្តែតបណ្តោយ ឱ្យឈ្មួញ និងមន្ត្រីខិលខូច មួយចំនួនតូច ស៊ុម គ្រលុំគ្នាធ្វើស្រេច តែអំពើចិត្តបែបនេះទេ មិនគួរណាលោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ មើលមិនឃើញ ធ្វើមិនដឹងមិន ឮដូច្នេះទាល់តែសោះ។

ដោយឡែក លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែនិង ថាមពលខេត្តបន្ទាយ មានជ័យលោកបញ្ជាក់ថា រណ្តៅដីនៅភ្នំកងវ៉ា ជារណ្តៅដីចាស់ដែល មានអាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពល ចំនួន ៩ហិកតា រណ្តៅដែលចេញ ដោយក្រសួងពុំបាន កំណត់ជម្រៅទេ ហើយបានបញ្ចប់ មករយៈពេលច្រើនឆ្នាំហើយ។

ចំណែកសព្វថ្ងៃមាន រណ្តៅដីពីរកន្លែងទៀត ដែលជាអជ្ញាបណ្ណ សិប្បកម្មធនធានរ៉ែ ចេញដោយរដ្ឋបាលខេត្ត ដែលកំពុងធ្វើរាល់ ថ្ងៃចំណែកជម្រៅ គឺអាចជីកបានតែ ៥ម៉ែត្រទេ ក្រុមការងារមន្ទីរ តែងតែបាន ចុះពិនិត្យវាស់វែង ករណីមានការជីកលើស យើងបានកំណត់អោយ បង់សួយសារបន្ថែម រួចរាល់ហើយ និង មិនអនុញ្ញាតទៀតទេ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *