លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ  នរោត្តម រណឫទ្ធិ

(ភ្នំពេញ)៖ លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹក នាំប្រតិភូក្រសួង គោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់ព្រះសព ស្ថិតនៅដំណាក់ព្រះអង្គ ផ្លូវសម្តេចប៉ាន ស្ថិតក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូល ព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩និង៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣:៤០នាទីរសៀល ម៉ោងនៅព្រះរាជា ណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

នៅក្នុងសមាន ទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំសូមចូល រួមរំលែកនូវព្រះរាជ មរណទុក្ខជាមួយ នឹងព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឬទ្ធិ ព្រះរាជបុត្រា ព្រះរាជបុត្រី ព្រមទាំងរាជវង្សា នុវង្សប្រកបដោយ អនិច្ចលក្ខណធម៌ សង្វេគ សោកស្តាយស្រណោះ អាឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ព្រោះការបាត់បង់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ ព្រះរាជឥស្សរជន ក្នុងព្រះរាជវង្សដ៏ ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយ ព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា ។

ទន្ទឹមនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោនយក កំណើតក្នុងព្រះ សុគតិភពគ្រប់ៗ ព្រះជាតិកុំបី ឃ្លៀងឃ្លាតឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *