សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ មន្ត្រីជាន់ខ្ពស់នៃរាជ រដ្ឋាភិបាលកម្ពុជា  អញ្ជើញគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែង តម្កល់សព ស្ថិតនៅដំណាក់ ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែ តាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ ផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជ ពិធីបុណ្យតាមព្រះ រាជវេណី។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូល ព្រះទិវង្គតនៅថ្ងៃ អាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩និង៤០ព្រឹក នៅប្រទេសបារាំង  ត្រូវនឹងម៉ោង ៣និង៤០នាទីរសៀល ម៉ោងនៅព្រះរាជា ណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា  ដោយព្រះរោគាពាធ។

ក្នុងសាររំលែកដល់ ក្រុមគ្រួសារព្រះអង្គ សម្ដេចតេជោនាយក រដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា ” ក្នុងឱកាសប្រកបដោយ សមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំ និងភរិយាសូម ចូលរួមរំលែក ព្រះមរណទុក្ខជាមួយ ព្រះអង្គម្ចាស់ក្សត្រី ជាព្រះជាយា និងព្រះរាជបុត្រា បុត្រី ព្រមទាំងរាជ វង្សានុវង្សប្រកប ដោយអនិច្ចលក្ខណ ធម៌សង្វេគ សោកស្តាយស្រណោះ អាឡោះអាល័យស្ទើរ រកទីបំផុតគ្មាន ព្រោះការបាត់បង់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ ព្រះរាជឥស្សរជន ក្នុងព្រះរាជវង្ស ដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញ ព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយ ព្រះឆន្ទៈមនសិការ មោះមុត និងវាងវៃជា អតិបរមា ។

ទន្ទឹមនេះ ទូលព្រះបង្គំ និងភរិយា សូមលំឱនកាយ វាចាចិត្ត ឧទ្ទិសបួងសួងយាង ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោន យកកំណើតក្នុង ព្រះសុគតិភពគ្រប់ៗ ព្រះជាតិកុំបី ឃ្លៀងឃ្លាតឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *