កម្លាំងជំនាញ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បាត់ដំបង   បាន ចុះ ប្រតិបត្តិការ ស្រាវជ្រាវ បង្ក្រាបករណី គំរាមកំហែង ហែកកេរ្តិ៍  ទារប្រាក់តាម បណ្តាញសង្គម ហ្ហេសប៊ុក???

(ខេត្តបាត់ដំបង) ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី  លោកឧត្ដមសេនីយ៍ ទោ  (សាត  គឹមសាន  )ស្នងការ  នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  និង  លោលោកឧត្ដមសេនីយ៍ទោ( កឹង  ឃន  )ស្នងការ  នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀង  ក៏ដូចជា ‘លោក ឧត្ដមសេនីយ៍ ត្រី  (កុយ  សុភាព ) ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ  នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀង  និង  លោលោកវរសេនីយ៍ឯក( លឹម  ពុទ្ធីឡា  )ស្នងការរង  ផែនការងារ នគរបាល ព្រហ្មទណ្ឌ  នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បាត់ដំបង  និង  មានការ សម្របសម្រួល ទៅលេី នីតិវិធី ពី  ឯកឧត្ដម ( កែវ  សុជាតិ  )ព្រះរាជអាជ្ញា  នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង  និង  ឯកឧត្ដម ( ខាំ  សុផារី  )ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត ស្វាយរៀង  នៅ ថ្ងៃទី  ០៣  ខែ  វិច្ឆិកា  ឆ្នាំ  ២០២១  វេលាម៉ោង  ១១:២៤  នាទី  នៅ ចំណុច ភូមិ បាវិតលេី  សង្កាត់ បាវិត  ក្រុង បាវិត  ខេត្ត ស្វាយ រៀង  លោក  វវរសេនីយ៍ឯក( ឈឿង  គឹមសុង  )នាយការិយាល័យ  នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  លោលោកវរសេនីយ៍ទោ( សោម  គោវិទ្ធ  )នាយរងការិយាល័យ  នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បាត់ដំបង  បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍  បង្ការ  បង្ក្រាប  និង  កម្លាំង ការិយាល័យ ជំនាញ   សហការ ជាមួយ កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀង  ដែលដឹកនាំ ដោយ លោក  វវរសេនីយ៍ឯក( ព្រំ  ពិសិដ្ឋ  ) រួម នឹង កម្លាំង អធិការ ដ្ឋាន នគរបាល ក្រុង បាវិត ដែលដឹកនាំ ដោយ លោក វរសេនីយ៍ទោ  កៅ  ហ៊ន  ជា អធិការ   និង  កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល  បាវិត  បាន ចុះ ប្រតិបត្តិការ បង្ក្រាប ករណី  គំរាមកំហែង ហែក កេរ្តិ៍  (  ទារប្រាក់ តាម បណ្តាញសង្គម  ហ្វេសប៊ុក  )   និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ  ០១  នាក់ ឈ្មោះ  ឈន់  កូរីណា  ភេទប្រុស  (  ភេទទី៣  )  អាយុ  ២៤  ឆ្នាំ  មានទីលំនៅ  ភូមិ បាវិតលេី  សង្កាត់ បាវិត  ក្រុង បាវិត  ខេត្ត ស្វាយរៀង  ។

ជនសង្ស័យ ខាងលេី បាន ធ្វេីសកម្មភាព  ប្រេីប្រាស់ គណនី ហ្វេសប៊ុក  ឈ្មោះ  Bona ta momo ប្រហែល មួយ ឆ្នាំ កន្លង មក ហេីយ  រហូត ដល់ ថ្ងៃទី  ២៨  ខែ  តុលា  ឆ្នាំ  ២០២១  ជនសង្ស័យ ខាងលេី  ប្រេីល្បិច  និយាយ គ្នា តាម ប្រព័ន្ធ  វីដេអូ  ឆាត  និង បាន សួរ ទៅ កាន់ ជនរងគ្រោះ ថា  ចង់ មេីលផ្នែក  ខាងក្រោម ទេ   បេី ចង់ មេីល ជនរងគ្រោះ ត្រូវ ដោះ ខោអាវ ចេញពី ខ្លួន ទាំងអស់  ហេីយ ជនសង្ស័យ ក៏បាន ថត រូប ជនរងគ្រោះ  និង បាន គំរាម ទារ ប្រាក់ ពី ជនរងគ្រោះ  ឈ្មោះ  រ៉ា  វិត  ភេទប្រុស  អាយុ  ២៩  ឆ្នាំ  មានទីលំនៅ ភូមិ  បេង  ឃុំ អន្លង់ វិល  ស្រុក សង្កែ  ខេត្ត បាត់ដំបង  សរុប ជា ទឹក ប្រាក់ ប្រហែល ចន្លោះ  ពី  ៤ពាន់  ទៅ  ៥  ពាន់ ដុល្លារ  ។

វត្ថុតាង ដកហូត រួម មាន –  ទូរស័ព្ទ ដៃ  ម៉ាក  OPPO A53 ពណ៌   ស  ចំនួន  ០១  គ្រឿង

បច្ចុប្បន្ន :ជនសង្ស័យត្រូវបាន កម្លាំងកាយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នងការដ្ឋាន នគរបាលខេត្តបាត់បង កំពុងតែធ្វេីការកសាង សំណុំរឿងដេីម្បីបញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី  ។លោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *