សាខាកាកបាទក្រហម កម្ពុជា   ខេត្ត ប៉ៃលិន  នាំយកគ្រឿងដណ្តប់រដូវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន  រ៉ានី  ហ៊ុន  សែន  ជូនដល់ចាស់ជរា ប្រជាពលរដ្ឋ និងប្រជាការពា រ  ក្នុងសង្កាត់ ទាំង ៤  ក្នុងក្រុងប៉ៃលិន 

(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៣  ខែធ្នូ  ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិក កិត្តិយសសាខា,  ថ្នាក់ដឹកនាំគណៈ កម្មាធិការសាខា អនុសាខា យុវជនកាកបាទ ក្រហមខេត្ត និងយុវជន សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះ ជួបសំណេះសំណាល សួរសុខទុក្ខ ក៏ដូចជាបាននាំយកអាវរងា និងអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា មកឧបត្ថម្ភដល់ចាស់ជរា ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតដោយ សារវិបត្តិកូវីដ-១៩ និងប្រជាករពារភូមិ ចំនួន៦១២គ្រួសារ នៅក្នុងសង្កាត់ ទាំងបួន  នៃក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ បានពាំនាំមកនូវ ប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរ ក្រៃលែងពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្ស ធម៌កម្ពុជា តែងតែគិតគូពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេស គ្រប់ពេលវេលា ដោយ មិនមានការ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ  នយោបាយអ្វីឡើយ ជាពិសេសមិន បណ្តោយឱ្យពលរដ្ឋ ណាម្នាក់ស្លាប់ដោយ អត់បាយ មិនបានដឹង និងមិន បានជួយដោះ ស្រាយនោះឡើយ ។

លោកជំទាវបន្តថា  ជាក់ស្តែងកន្លងមក សាខាកាកបាទ ក្រហមកម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់ សកម្មភាពការងារ មនុស្សធម៌ ឱ្យអនុវត្តន៍ទៅ ដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់ នូវគោលការណ៍គ្រឹះ ទាំង០៧ប្រការរបស់ ចលនាកាកបាទ ក្រហមកម្ពុជា ក្នុងការឆ្លើយតប បានទាន់ពេលវេលា ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ ប្រជាពលរដ្ឋដែលរង គ្រោះដោយសារ ឧបទ្ទេវហេតុ ផ្សេងៗដូចជា៖  ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ជាពិសេសបាន ចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ ការចម្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ក៏ដូចជាមេរោគ បំប្លែងថ្មី  អូមីក្រុង  ហើយជាក់ស្តែង នាពេលនេះ បើទោះបីជាអំណោយ ស្បៀងទាំងនេះមិនបាន បំពេញតាមតំរូវការ របស់បងប្អូនពិតមែន តែក៏អាចដោះស្រាយ បានមួយកំរិតផងដែរ  ក្នុងកាលៈទេសៈ វិបត្តិកូវីដ-១៩នេះ។

លោកជំទាវ ក៏បានមានប្រសាសន៍ ផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុក ដាក់ទៅលើបញ្ហា សុខភាព ដោយត្រូវរក្សា អនាម័យក្នុងការ រស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេក ក្នុងមុងជានិច្ច ដើម្បីចៀសវាងការ កើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩  ដែលយើងត្រូវរួម គ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លង រីករាលដាល នៃជំងឺកូវីដ-១៩ បំលែងថ្មី(អូមីក្រុង) នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នា អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការ ការពាររបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូន មានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់ រាយការណ៍មក អាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុម គ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាល បានទាន់ពេលវេលា។

សូមបញ្ជាក់ថា ចាស់ជរា ប្រជាពលរដ្ឋមាន ជីវភាពខ្វះខាត និង ប្រជាការពារ មាន៤សង្កាត់ គឺនៅសង្កាត់ប៉ៃលិន សង្កាត់បរយ៉ាខា សង្កាត់ទួលល្វា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយក្នុងមួយ គ្រួសារៗទទួលបាន អាវរងា១ ភួយ១ ក្រមា១ និងថវិកាចំនួន ៥០០០០រៀល ។ដោយលោក​ ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *