មិនដឹងថាជាលាភ ឬក៏ជាគ្រោះ លោកស្នងការរង ខេត្តកំពង់ឆ្នាំងម្នាក់ បានស្ម័គ្រចិត្តប្រគល់ ដីលិចទឹកជាង ៦០០ហិចតា ជូនអោយរដ្ឋវិញ ក្រោយពីឯកឧត្តម ជា សុផារ៉ា បានបង្កើតគណកម្មាធិការ អន្តរក្រសួង និងបានដឹកនាំ ក្រុមការងារចម្រុះ ចុះបង្រ្កាបនិងស្រាវជ្រាវ រកអ្នកនៅពីក្រោយ នៃការទន្ទ្រានដី ព្រៃលិចទឹករបស់រដ្ឋ ដើម្បីចាត់វិធាន ការទៅតាមនិតិវិធីច្បាប់???

(ខេត្តកំពង់ឆ្នាំង)៖ ឯកឧត្តម ស៊ុន ស៊ុនវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះថា លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តប្រគល់ ដីព្រៃលិចចំនួន ៦៧៥ហិកតា ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង មកឲ្យរដ្ឋវិញ។

ឯកឧត្តម ស៊ុន ស៊ុនវណ្ណារិទ្ធិ បានបន្តថា ដីជាង ៦០០ហិកតានេះ គឺលោក ស៊ុ សុជាតិ បានប្រគល់ឱ្យរដ្ឋវិញ កាលពីថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដីទាំងអស់នេះ គឺបានមក ដោយទិញពី ប្រជាពលរដ្ឋ និងខ្លះទៀតបាន ដោយការឈូស ឆាយកាន់ទន្ទ្រានយកបន្ថែម។

សូមរំលឹកថា នាពេលកន្លងមក ស្នងការរង នគ បាល ខេត្តកំពង់ឆ្នាំង  លោក  (ស៊ុ សុជាតិ  )រួមនឹងបក្សពួក ធ្លាប់ត្រូវបាន មន្ត្រីជលផល និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងដាក់ពាក្យប្តឹងជាបន្ត ពាក់ព័ន្ធនឹងសកម្មភាព កាប់ រុករាន ទន្ទ្រាន ឈូសឆាយរំលោភ យក ដីព្រៃ លិច ទឹក របស់ រដ្ឋ នៅក្នុង ភូមិសាស្ត្រ ឃុំ ច្រណូ ក ស្រុក កំពង់លែង ជាប់ នឹង ព្រំប្រទល់ ខេត្តកំពង់ធំ មក ធ្វើជា កម្ម សិទ្ធ ផ្ទាល់ខ្លួន។

សូមរំលឹកថា សម្តេចតេជោ( ហ៊ុន សែន) នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្ត ជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ ព្រៃលិចទឹក និងវាទទីយកដីនៅ តាមបឹងទន្លេសាប។

អនុវត្តតាមបទបញ្ជា របស់សម្តេចតេជោ (ហ៊ុន សែន )ឯកឧត្តម (ជា សុផារ៉ា )ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀប ចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្កើតគណ កម្មាធិការអន្តរក្រសួង និងបានដឹកនាំ ក្រុមការងារចម្រុះ ចុះបង្រ្កាបនិងស្រាវជ្រាវ ដោយដាក់ចេញ នូវវិធានការដើម្បី កំណត់ឲ្យបានច្បាស់លាស់ អ្នកនៅពីក្រោយ នៃការទន្ទ្រានដីព្រៃ លិចទឹករបស់រដ្ឋ ដើម្បីចាត់វិធាន ការទៅតាមនិតិវិធី ច្បាប់ដោយមិន មានការលើក លែងអរគុណសន្តិភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *