កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថបានបញ្ជូន ជនសង្ស័យចំនួន១១នាក់  និងវត្ថុតាងទៅតុលាការ ហើយពាក់ព័ន្ធករណី ផ្ទុះអាវុធនៅចំណុចផ្សាររាត្រី ទឹកពុះបណ្ដាលឲ្យរងរបួស ធ្ងន់PMម្នាក់នឹងមនុស្ស ផ្សេងទៀតរងរបួសស្រាល???

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌ  បញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ ចំនួន១១នាក់ និងវត្ថុតាងទៅ តុលាការហើយ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាល ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣ និង១៥នាទី នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១  សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ករណីនេះបង្កឡើង ដោយជនសង្ស័យ មួយក្រុម មានគ្នាប្រហែល៣០នាក់ ជិ:រថយន្តចំនួន ០៣គ្រឿង ទៅអង្គុយ ផឹកស៊ីនៅហាងABC ក្នុងផ្សាររាត្រីទឹកពុះ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិថៃចំនួន ០៥នាក់ ។

ក្នុងពេលពួកគេ កំពុងផឹកស៊ីនោះ ក្រុមជនរងគ្រោះក៏ទៅ ដល់កន្លែងផឹកស៊ីដែរ មួយសន្ទុះក្រោយមក ក្រុមជនសង្ស័យបាន ធ្វើសកម្មភាពប្រើហិង្សា ដោយយកដបស្រា និងកែវ.ជាច្រើន គប់ទៅលើ ក្រុមជនរងគ្រោះ ភ្លាមនោះកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបាន ចុះទៅដល់កន្លែងកើត ហេតុដើម្បីធ្វើអន្តរាគមន៍ តែក្រុមជនសង្ស័យ មិនស្ដាប់តាម ហើយបន្តគប់ដបស្រា និងកែវ ព្រមទាំងដេញវាយ ទៅលើក្រុមជនរងគ្រោះ និងកម្លាំងអាវុធហត្ថថែមទៀត បន្ទាប់មកក្រុមជន សង្ស័យបានប្រើប្រាស់ កាំភ្លើងខ្លី (ពុំស្គាល់ម៉ាក) បាញ់មកលើកម្លាំងអាវុធហត្ថ បណ្ដាលឲ្យអាវុធហត្ថ ម្នាក់រងរបួសធ្ងន់ ក្រៅពីនេះកម្លាំង អាវុធហត្ថ០២នាក់ទៀត រងរបួសស្រាលដោយ សារត្រូវនឹងកែវស្រាដែល ពួកជនសង្ស័យគប់មកលើ ។

ក្រុមជនសង្ស័យនៅតែ បន្តវាយមកលើសមត្ថកិច្ច ក្រោយមកទើបកម្លាំង បានសម្រេចចិត្តបាញ់ កាំភ្លើងតបតវិញ ដើម្បីការពារខ្លួន ទើបបណ្ដាលឲ្យខាង ជនសង្ស័យរងរបួស ម្នាក់ចំជើង ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបានឲ្យដឹងថា ដោយឃើញសភាព ការណ៍ដូច្នេះ លោកបានរាយការណ៍ ជូនលោកនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងបានសុំគោល ការណ៍ពី ឯកឧត្តម( កើត វណ្ណារ៉េត) ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត ហើយបានដឹកនាំកម្លាំង ចុះបង្រ្កាបករណី￸ខាងលើនេះ ឃាត់ខ្លួនក្រុមជនបង្កជា បន្តបន្ទាប់បានចំនួន១១នាក់ ព្រមទាំងដកហូត វត្ថុតាងរួមមាន រថយន្តម៉ាក ឡិចស៊ីស NX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CND 7677ចំនួន០១គ្រឿង រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា CNE 7677 ចំនួន០១គ្រឿង បំពង់ទីបដែកប្រវែង១១០សង់ទីម៉ែត្រ ចំនួន០១ដើម កាំបិតប៉័ងតោដង ឈើចំនួន០២ដើម កាំបិតចុងស្រួចចំនួន០១ដើម ហើយបញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដើម្បីសាកសួរ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យទាំង១១នាក់ ក្រោយពីកម្លាំង ជំនាញសាកសួរចម្លើយរួច បានឆ្លើយសារភាពថា ពួកគេមានគ្នា ចំនួន២០នាក់ បាននាំគ្នាជិ:រថយន្ត០២ គ្រឿងដែលមាន ភិនភាគខាងលើ ព្រមទាំងម៉ូតូចំនួន ០២គ្រឿងទៀត ពិតជាបាននាំគ្នា ទៅផឹកស៊ីក្នុង ហាងនោះពិតប្រាកដមែន ហើយបានបង្កជម្លោះ ទៅលើក្រុមម្ខាងទៀត ក្រោយមកសមត្ថកិច្ច កងរាជអាវុធហត្ថបាន ចុះមកអន្តរាគមន៍ ពួកគេក៏បានធ្វើការ តដៃជាមួយសមត្ថកិច្ចទៀត ប៉ុន្តែពួកគេមិនបានដឹងថា ក្រុមរបស់គេអ្នកណា មានកាំភ្លើងបាញ់ ទៅលើសមត្ថកិច្ចនោះទេ ចំណែកបក្សពួកជនបង្ក០៩ នាក់ផ្សេងទៀត ដែលរត់គេចខ្លួន កម្លាំងកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបន្ត ដើម្បីយកមកអនុវត្ត តាមនីតិវិធីច្បាប់៕ ដោយ លោកមាសនិរន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *