លោក សុខពេញវុធ អភិបាល ខណ្ឌដូនពេញបាន ចាត់តាំងឱ្យ លោក ចាបឌីណា ដឹកនាំកម្លាំង បង្ក្រាបបទល្មើសទីតាំង ហ្គេមបាញ់ត្រី និងបានដក ហូតទូហ្គេមចំនួន៥ យកមករក្សាទុក???

(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានចាត់អោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ នៅថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ ២០២១ នៅវេលាម៉ោង ១និង ១៥ នាទីថ្ងៃរសៀល បាន ដឹងនាំក្រុមការងារ ចុះបង្ក្រាបល្បែងសុីសង ហ្គេមបាញ់ត្រី ខុសច្បាប់នៅ ផ្សារទំនើបសូរិយាជាន់ទី៥ ដកហូតទូហ្គេមបាញ់ ត្រីចំនួន០៥ទូ យកទៅរក្សាទុក នៅរដ្ឋបាលខណ្ឌដូនពេញ មន្ត្រីជំនាបានពិនិត្យ ជាក់ស្តែងឃើញថា មានប្រភេទទូហ្គេម តុក្កត្តាសរុបចំនួន៣៧ទូ និង មានទូហ្គេមបាញ់ត្រី ចំនួន០៥ទូ ត្រូវបានយកទៅ រក្សាទុកនៅរដ្ឋបាល ខណ្ឌដូនពេញ ដោយឡែកទូហ្គេម តុក្កតាកំសាន្តចំនួន ៣២ទូផ្សេងទៀតដែល មិនពាក់ពន្ធ័ និង បទល្មើស ល្បែងស៊ីសង មិនត្រូវបានដកហូត នោះទេគឺរក្សាទុកបន្ត ជីវកម្មដដែល ប៉ុន្តែបើបង្កប់ ល្បែងស៊ីសង នោះអជ្ញាធរ និង អនុវត្តវិធានការ ច្បាប់ដោយមិន​លើកលែងនោះទេ ។ ដោយ លោក សឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *