សាច់ជ្រូកនិង គ្រឿងក្នុងជ្រូក ៤៩៥គីឡូក្រាម ត្រូវបានមន្ត្រីបសុពេទ្យ និងមន្ត្រីសាខាគយ និងរដ្ឋាករខេតចាប់ បានយកទៅកំទេចចោល

(ខេត្តបន្ទាយមានជ័យ)៖ សាច់ជ្រូកមានគ្រឿងក្នុង ក្លាស្សេល្មើសច្បាប់ដឹក តាមរថយន្ត១គ្រឿង  ចេញពីប្រទេសថៃមកកម្ពុជា ត្រូវបានមន្ត្រីបសុពេទ្យ សហការជាមួយ មន្ត្រីសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់បាន កាលពីល្ងាចថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចសាលាក្រហម ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

មន្ត្រីគយសាខា ខេត្តបានប្រាប់ឲ្យដឹង ថាការស្ទាក់ចាប់ រថយន្ត១គ្រឿងនេះមាន ម៉ាកស៊ីណា  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-0986 ដែលបានលួចដឹក សាច់ជ្រូក គ្រឿងក្នុងជ្រូក ចំនួន០៩កេះ ស្មើនឹង៤៩៥គីឡូក្រាម។

លោកហ៊ុយ ទូច ប្រធានការិយាល័យ បសុព្យាបាលខេត្តបាន ប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថាស្របពេល ដែលជំងឺប៉េស្តជ្រូកបាន ផ្ទុះឡើងក្រសួងពាក់ ព័ន្ធនិងអាជ្ញាធរនៃ ខេត្តបន្ទាយមានជ័យ ដែលជាប់ព្រំដែន ខាងកើតបានចេញ ច្បាប់ឲ្យធ្វើការត្រួត ពិនិត្យពីជំនាញឲ្យបាន ត្រឹមនូវឈ្មួញ ណាដែលកំពុងលួច ដឹកជ្រូកក្លាស្សេតាម រថយន្តពីប្រទេសថៃ យកមកលក់នៅ តាមផ្សារ ឲ្យបានហ្មត់ចត់។

តែឈ្មួញនៅតែបន្ត ការនាំចូលសាច់ជ្រូក គ្រឿងក្នុងជ្រូក ដែលក្លាស្សេដឹក ចេញពីប្រទេសថៃ យកមកលក់ក្នុង ខេត្តបន្ទាយមានជ័យយ៉ាង គគ្រឹកគគ្រេងដោយមាន ការឃុបឃិតពីសមត្ថកិច្ច នៅតាមច្រករបៀង ដើម្បីយកមកលក់ក្នុង រដូវភ្ជុំបិណ្ឌនៅពេល ខាងមុខនេះ។

លោកហ៊ុយ ទូច ឲ្យដឹងទៀតថា ការនាំចូលជ្រូកសាច់ និងគ្រឿងក្នុង ជ្រូកក្លាស្សេពីថៃតាម រថយន្តនេះកើន ឡើងទ្វេរដងពីមន្ត្រី ជំនាញរបស់លោកបាន ពុងពិនិត្យមើលលើគុណ ភាពដែល ឈ្មួញលួចនាំចូលគ្រឿង ក្នុងនិងសាច់ជ្រូក ដោយក្លាស្សេយ៉ាង យកចិត្តទុកដាក់ត្រឹមត្រូវ។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថារថយន្តដឹកគ្រឿង ក្នុងនិងសាច់ជ្រូកដោយ ក្លាស្សេវាអាចខូច គុណភាព ខ្វះអនាម័យក្រោយ ពីមន្ត្រីជំនាញធ្វើការត្រួត ពិត្យរួចរាល់ហើយបាន ដឹកយកទៅកំ ទេចចោលនៅ ល្ងាចថ្ងៃទី១១ ខែកញ្ញានេះផងដែរ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាលោកនិងបន្ត តាមចាប់រថយន្តណាដែល លួចដឹកគ្រឿងក្នុង និងសាច់ជ្រូកដោយ ក្លាស្សេវាអាចខូចគុណភាព ឲ្យទាល់តែអស់មិនអាច យោគយល់បាន ឡើយព្រោះវាបង្ការពេល ដែលប្រជាពលរដ្ឋទិញ យកទៅហូបបណ្តាល ឲ្យខូចសុខភាពយ៉ាងខ្លាំង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *