ពលរដ្ឋដែលគ្រោះថ្នាក់ ចរារណ៍ស្លាប់និងរង របួស១០នាក់បានបញ្ជូន មកដល់ស្រុកកំណើត វិញហើយ

(ខេត្តបន្ទាយមានជ័យ)៖ករណីគ្រោះថ្នាក់ចរាចណ៍បាន កើតឡើងរវារថយន្ត ដឹកក្រុមគ្រួសារទៅ លេងកូនចៅជាកម្មករ នៅស្រុកថៃបុកនិងរថយន្ត មួយគ្រឿងទៀតបណ្តាលឲ្យ ស្លាប់និងរបួសកម្មករ១០នាក់លើដីថៃ ក្នុង​ខេត្ត​ស្រះកែវ កាលពី​ព្រឹក​ថ្ងៃទី​១២ កញ្ញា​២០១៩ ក្រោយពីកើត ហេតុហើយសមត្ថកិច្ច ថៃពិនិត្យរួចរាល់ហើយ បានភាគីថៃបញ្ជូនមក ស្រុកកំណើតយកមកធ្វើ បុណ្យវិញអស់ ហើយតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត នៅ​ម៉ោង​ជិត​៩​យប់ ប្រគល់ឲ្យសាច់ញាតិ។

សមត្ថកិច្ចខ្មែរប្រចាំ ច្រកប៉ោយប៉ែតបាន និយាយថាសាច់ញាតិ ​ជនរងគ្រោះ​ប្រាប់ថា ជនជនរង គ្រោះ១០នាក់ របួស៦នាក់របួស ធ្ងន់ស្លាប់៤នាក់ ជា​ដន្លង និង​ចៅៗ​នឹង​គ្នា ពោលគឺ​ដន្លងប្រុស  និង​ដន្លងស្រី​នាំ​ចៅៗ ទៅលេង​កូនៗ​ធ្វើការ ​ជា​ពលករ​នៅ​ប្រទេស​ថៃ មាន​ទីលំនៅ​ភូមិ​ ព្រិច​ត្បូង ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងនោះមានអ្នកបើក រថយន្តជាជនជាតិថៃបានស្លាប់ម្នាក់។

សមត្ថកិច្ចថៃបាន ប្រាប់ថានៅមុនពេល កើតហេតុនោះមាន រថយន្ត១គ្រឿងដឹកក្រុម គ្រួសារពលរដ្ឋខ្មែរ ទៅលេងបងប្អូនជិះ ត្រឡប់ពីក្រុងបាងមកវិញ លុះបើកមកដល់ចំណុច កើតហេតុក៏ ត្រូវរថយន្តមួយ គ្រឿង​ទៀត បើកបញ្ច្រាសទិស បែកកង់រេចង្កូត ទៅបុកពេញទំហឹង បណ្តាលឲ្យរថយន្ត ដឹកជនរងគ្រោះស្លាប់ ភាគីថៃម្នាក់ចំណែក ខាងកម្ពុជា១០នាក់ក្នុង នោះស្លាប់៤នាក់ អ្នករបួសធ្ងន់៦នាក់ ត្រូវបានថយន្តសង្គ្រោះ របស់យោធា តំបន់​ប្រតិបត្តិការ​សឹក ​រង​បន្ទាយមានជ័យ​ រថយន្តមណ្ឌលសុខភាព និង​រថយន្ត​សង្គ្រោះ​របស់ ​មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែតចំណែក សព៤នាក់ត្រូវបាន សមត្ថកិច្ចថៃដឹកទៅលំ នៅដ្ឋានជនរងគ្រោះដើម្បី ធ្វើបុណ្យតាម​ ប្រពៃណី​វិញអស់ហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *