លោក ជាវ​ តាយ​ ដឹកនាំ អភិបាលរងខេត្ត មន្ទីរ​ អង្គភាពជំនាញ​ពាក់ព័ន្ធ​ អាជ្ញាធរស្រុក​ ឃុំ ចុះពិនិត្យ ការចាក់រំលោភដី សាធារណៈរបស់រដ្ឋ​ និងយកគ្រឿងចក្រ កាយដី​នោះចេញ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​ លោក ជាវ​ តាយ​ អភិបាលនៃគណៈ អភិបាលខេត្តកំពត​ បានដឹកនាំអភិបាល រងខេត្ត មន្ទីរ​ អង្គភាពជំនាញ​ពាក់ព័ន្ធ​ អាជ្ញាធរស្រុក​ ឃុំ ចុះពិនិត្យការចាក់ រំលោភដីសាធារណៈ របស់រដ្ឋ​ និងយកគ្រឿង ចក្រកាយដី​នោះចេញ ត្រង់ចំណុចជិត ស្ពានក្បាលរមាស ស្ថិតនៅភូមិត្រពាំងធំ​ ឃុំជុំគ្រៀល​ ស្រុកទឹកឈូ​ ខេត្តកំពត។

ទាក់ទិននឹងការចាក់ ដីលុបដីសាធារណៈ របស់រដ្ឋខាងលើ ក៏មានប្រភពពី មជ្ឈដ្ឋាននានាក្នុង ខេត្តកំពតបានលើកឡើងថា ករណីបែបនេះត្រឹមពល រដ្ឋតូចតាចប្រហែលមិន អាចហ៊ានចាក់ដី បំពានទៅលើដី សាធារណៈរបស់រដ្ឋ នោះឡើយ នេះប្រហែលជាមន្ត្រី គ្រាក់ៗទើបអាចហ៊ានទន្ទ្រាន ព្រោះថាដីដែលគេ កំពុងដឹកដីចាក់នោះ វាជាដីព្រៃលិចទឹក ដែលមានទីតាំងជាប់ នឹងដងព្រែកនៃភូមិ សាស្ត្រស្រុកទឹកឈូ។

ប្រភពដដែលបាន បង្ហើបផងដែរថា កាលពីមុនដីចំណុចនេះ​ មានមន្ត្រីក្នុងខេត្តកំពត ម្នាក់បានកាន់កាប់ ប៉ុន្តែពុំមានប័ណ្ណ កម្មសិទ្ធិឡើយ ហើយអំឡុងពេល ចុងក្រោយនេះ ដីខាងលើក៏ត្រូវ បានម្ចាស់មុនលក់ បន្តទៅឲ្យអ្នកផ្សេង ទៀតហើយ ទើបអ្នកទិញនោះ ហៅរថយន្តដឹកដីមក ចាក់បំពេញលើ ព្រៃលិចទឹកតែម្តង។

ជាមួយគ្នានេះមហាជន បាននិងកំពុងសាទរ ចំពោះចំណាត់ការ របស់អាជ្ញាធរខេត្តកំពត បន្ទាប់ពីមានបទបញ្ជា យ៉ាងម៉ឹងម៉ាត់ គឺឲ្យមន្ត្រីជំនាញ លៃលកកាយដីចេញ ពីចំណុចនេះវិញ ដោយគ្មានលក្ខខណ្ឌ។

សូមបញ្ជាក់ថា ដីសាធារណៈរបស់ រដ្ឋស្ថិតក្នុងចំណុចខាង លិចស្ពានក្បាលរមាស ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវគេលួចចាក់ដីលុប កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ក្រោយពីមាន សេចក្តីរាយការណ៍ លើករណីចាក់លុប ទន្ទ្រានដោយខុសច្បាប់ ទម្លាប់នេះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានដឹកនាំសហការី និងមន្ត្រីជំនាញ ចុះពិនិត្យមើលពី ស្ថានភាពនៅចំណុចនោះ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ ដោយតម្រូវឲ្យផ្នែក ពាក់ព័ន្ធត្រូវតែកាយ ដីដែលចាក់លុប ចេញវិញឲ្យអស់ ប៉ុន្តែរហូតមកដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ គេហាក់មិន ទាន់ឃើញមានការកាយ ឬកើបចេញវិញ នៅឡើយទេ។

ក្នងដំណាក់កាលនេះដែរ មហាជនរង់ចាំមើលថា​ បើលោកអភិបាល ខេត្តកំពតដាក់ទិសដៅ ឲ្យចាត់ការបែប នេះទៅហើយ តើមន្ត្រីថ្នាក់ក្រោមគួរចាត់ វិធានការបានជោគ ជ័យដែរឬទេ?៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *