ក្មេងស្រីរងគ្រោះចំនួន ៤នាក់ត្រូវឪពុកមា សាច់ថ្លៃចាប់រំលោភ បានសម្រេចជាច្រើន ឆ្នាំចុង ក្រោយសមត្ថកិច្ច ក្របួចជាប់

(ខេត្តក្រចេះ)៖ ព្រោះតែតណ្ហាជនសង្ស័យ ម្នាក់ហ៊ានចាប់រំលោភ ក្មួយស្រីឯងសាច់ ខាងប្រពន្ធ ចំនួន៤នាក់រហូត បានសម្រេចគ្រប់ៗ គ្នាអស់រយៈពេលជាច្រើន ឆ្នាំហើយត្រូវបាន បែកធ្លាយ ទើបសមត្ថកិច្ច ឈានដល់ការឃាត់ ជន​សង្ស័យបានកាលពី ព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ ២០១៩ ស្ថិតក្នុងភូមិភូមិ ព្រែកប្រសព្វកណ្ដាល ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោកវរសេនីយ៍ឯក ចាន់ សុផល្លា អធិការនគរបាលស្រុក ព្រែកប្រសព្វ អោយដឹងថាជន សង្ស័យ ដែលកម្លាងជំនាញឃាត់ ខ្លួនបានមានឈ្មោះ អេង លីម៉េង ភេទប្រុសអាយុ៥១ឆ្នាំ មានទីលំនៅក្នុង ភូមិព្រែកប្រសព្វ កណ្ដាល ឃុំព្រែកប្រ សព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែក ជនរងគ្រោះត្រូវជា ក្មួយស្រីមានគ្នា៤នាក់ក្នុង នោះមាន៣នាក់ ជាបងប្អូនបង្កើតមា នអាយុចាប់ពី១២ ឆ្នាំដល់១៧ឆ្នាំនិងម្នាក់ ជាបងប្អូនជី ដូនមួយនិងគ្នា មានអាយុ១៥ឆ្នាំ។

សមត្ថកិច្ចបានអោយ ដឹងទៀតថាជនសង្ស័យ ខាងលើនេះជាបង ប្អូនបង្កើតនិងម្តាយរបស់ ជនរងគ្រោះហើយ ជនរងគ្រោះគឺជាក្មេង កំព្រាខ្លះកំព្រាឪពុកខ្លះ ទៀតកំព្រាម្តាយនិង បានរស់ នៅជាមួយម្តាយធំ ត្រូវជាប្រពន្ធជនសង្ស័យ អស់រយៈពេលជាច្រើនឆ្នាំ មកហើយសព្វថ្ងៃរស់នៅ ក្នុងភូមិឃុំកន្លែងកើត ហេតុខាងលើ។

លោកស្រីវរសេនីយ៍ឯក នៅ រតនា ស្នងការរងទទួលផែន ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតជន បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង ៤នាក់សុទ្ឋតែត្រូវ ជនសង្ស័យចាប់រំលោភបាន សម្រេចគឺ មានរយះពេលជាច្រើន ឆ្នាំមកហើយតែពួកគេ មិនហ៊ានទម្លាយរឿង នេះដោយសារ ខ្លាចការគំរាម របស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល នៃអធិការនគរបាល ស្រុកព្រែកប្រសព្វ ធ្វើការឃាត់ខ្លួន  មកសាកសួរនិង កសាងបញ្ជូនមកកាន់ ស្នងការនគរបាល ខេត្តក្រចេះដើម្បីកាត់ បន្តរទៅតាម និវិធីច្បាប់ ចំណែកឯក្មេង ស្រីរងគ្រោះទាំង៤នាក់ កំពុងត្រូវបានយក ទៅសង្រ្គោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *