យុវជនម្នាក់រូបរាងស្អាតបាតមិនខំរកងារងារធ្វើបែកគំនិតជួញគ្រឿងញៀនត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបង្រ្កាបបាន

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់រូបរាង ស្អាតបាតមិនខិត រកការងារធ្វើបែក គំនិតទៅជួញ ដូរគ្រឿងញៀនត្រូវ បានកំលាំងកម្លាំង រាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងចុះបង្ក្រាបបាន នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចអាគារ កាស៊ីណូប៉ារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំលាំងអាវុធហត្ថ ដកហូតបានវត្ថុ តាងរួមមានគ្រឿងញៀន មេតំហ្វេតាមីនគ្រាប់ ចំនួន១គ្រាប់ និងគ្រឿងញៀន ប្រភេទមេតំហ្វេតា មីនទឹកកកចំនួន៤កូន ថង់តូចហើយបានបញ្ជូន មកទីបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារបទ ល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ដោយទទលួបាន បទបញ្ជាពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត លោកបានចាត់ឲ្យ កម្លាំងជំនាញការិយាល័យ បទល្មើសគ្រឿងញៀន ធ្វើការសាកសួរចម្លើយ និងធ្វើតេស្តទឹកនោម ទៅលើជនសង្ស័យឈ្មោះ ចាន់ លី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិជ្រោយម្ទេស ឃុំជ្រោយម្ទេស ស្រុកថ្មគោល ខេត្តបាត់ដំបង រស់នៅក្រុងប៉ោយប៉ែត មិនពិតប្រាកដ។

ក្រោយពីធ្វើការសាក សួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយ សាររភាពថា ខ្លួនគេពិតជាបានប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ទុកសំរាប់លក់បន្តទៀត ផងគ្រឿងញៀនបាន ទិញពីអ្នកលក់ជន ជាតិថៃម្នាក់លក់ នៅក្បែរកាស៊ី ណូហ្គោលឌិល។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្រោយពីបានស្ដាប់ ចម្លើយសារភាព របស់ជនសង្ស័យ និងតាមការធ្វើតេស្តទឹកនោម ព្រមទាំងមាន ភស្តុតាងគ្រប់គ្រាន់ ផងជនសង្ស័យត្រូវបាន កម្លាំងជំនាញការិយាល័យ បទល្មើសគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *