តើលោក ជា គឹមគង់ ប្រធានស្នាក់ការបរិស្ថាន(ចក្រតោល) ថ្មីទៅការពារព្រៃឈើឬទៅអង្គុយមើលឈើចេញកាត់មុខស្នាក់ការរបស់ខ្លួន

(ខេត្តកំពង់ធំ)៖ មហាជនបានចោទ សំណួរទៅលោក ជា គឹមគង់ប្រធានបរិស្ថាន (ចក្រតោល)ថ្មី ថាលោកទៅការពារ ឬទៅអង្គុយមើលបទ ល្មើសព្រៃឈើ។

ប្រភពពីបងប្អូន ប្រជាពលរដ្ឋក៏ដូច សារព័ត៌មានក្នុងស្រុក បានចុះផ្សាយនៅបទ ល្មើសព្រៃដោយខុស ច្បាប់តែបន្តដឹក ចេញពីព្រៃឡង់ តាម(ច្រក តោល) ក្នុងរូបភាពជាសត្វកណ្ដៀរ ដែលប្រជាពលរដ្ឋ នៅតំបន់នោះ និយាយតៗគ្នាថា ជាវិធីច្នៃ ឲ្យឃើញថាតិច តួច តែដឹកជញ្ជូន ញាប់ជើងស្អេក ទាំងយប់ – ទាំងថ្ងៃ មិនឃើញមានការ បង្ក្រាបទាល់តែសោះទុក ឲ្យបទល្មើសដឹកជញ្ជូន កាត់មុខស្នាក់ការ យ៉ាងសុខស្រួល។

ទង្វើនេះគឺ ធ្វើឲ្យប្រជាពលរដ្ឋយល់ ថាប្រហែលជាសមត្ថកិច្ច បរិស្ថានច្រកតោល ជាពិសេសលោក ជា គឹមគង់ ជាប្រធានស្នាក់ការ បរិស្ថានច្រកតោលទើប តែផ្លាស់ប្តូថ្មីនេះហើយមើល ទៅជាអ្នកបើកភ្លើងខៀវ ទើបបទល្មើសអាច ដំណើរទៅបាន។

ប្រភពដដែលបានបន្តឲ្យដឹងថា ក្នុងចំណោមឈ្មួញឈើ ជាច្រើននាក់ ដែលដឹកឈើចេញ ពីដែនព្រៃឡង់ តាមច្រកតោលនេះ គឺមានតែឈ្មួញឈើ ដ៏សកម្មម្នាក់ដែលគេ ស្គាល់ឈ្មោះ( ប៉ាង) នៅភូមិ អូរពកសាមគ្គី ហៅ៩៩ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ គឺដឹកឈើចេញ តាមគោយន្ត ស្ទើរពុំរៀងរាល់ថ្ងៃ មកស្តុកទុកនៅក្នុង បរិវេណផ្ទះរបស់គាត់ រង់ចាំឈ្មួញធំចូល ទៅប្រមូលទិញ។

ជាក់ស្តែងកាលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១១ និង១៥នាទីគេឃើញ ឈ្មួញឈើឈ្មោះប៉ាង បានដឹកឈើចេញ តាមច្រកតោល យ៉ាងគឃ្លើន និងដោយសុវត្ថិភាព។

ការរៀបរាប់របស់ ប្រជាពលរដ្ឋនឹងព័ត៌មាន ដឹកជញ្ជូនផលអនុផល ដោយខុសច្បាប់ខាងលើ ខាងសារព័ត៌មាន យើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក ជា គឹមគង់ ប្រធានស្នាក់ការ បរិស្ថានច្រកតោល បានទេដោយគ្មានលេខទូរស័ព្ទ។

ប្រជាពលរដ្ឋសំណូមពរឲ្យ លោក តុប កក្ដា ដែលជាប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ពិនិត្យមើលមន្ត្រីក្រោមឱវាទ នៅស្នាក់ការច្រកតោល និងសកម្មភាពដឹក ជញ្ជូនផលអនុផលដោយ ខុសច្បាប់ទាំងនេះផង។ ទាក់ទិននឹងរឿងរ៉ាវខាង លើអង្គភាពយើងខ្ញុំរង ចាំការបកស្រាយពីសាម៉ី ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *