មេខ្យល់ វ័យក្មេង២នាក់ លួចនាំកលករ ធ្វើរកការងារធ្វើនៅស្រុក ថៃត្រូវឃាត់ខ្លួនហើយ បានបញ្ជូនទៅតុលាការ ដាក់ទោសតាមច្បាប់

(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២១នេះ មេខ្យល់ វ័យក្មេង២នាក់លួចនាំពលករខ្មែរ ទៅរកការងារធ្វើនៅស្រុកថៃ ហើយបាននាំពលករខ្មែរ មកពីប្រទេសថៃចូល ស្រុកខ្មែរវិញ ត្រូវបានឃាត់ខ្លួនហើយ ត្រូវនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូនទៅ សាលាដំបូងខេត្ត បន្ទាយមានជ័យ ដើម្បីចាត់វិធានការ ពីបទនាំពលករឆ្លង ដែនដោយខុសច្បាប់ ទៅប្រទេសថៃ និងពីថៃមកខ្មែរ ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថាមេខ្យល់ ទាំង២នាក់មានឈ្មោះ ម៉ា និត ភេទប្រុស អាយុ១៧ឆ្នាំនិងម្នាក់ ទៀតឈ្មោះ ជឿន កុយ ភេទប្រុសអាយុ១៥ឆ្នាំ ទាំង២នាក់ នៅភូមិទំនប់ដាច់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ  ខេត្តបន្ទាយមានជ័យ ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា នៅថ្ងៃទី១៣ខែតុលា ឆ្នាំ២០២១ កម្លាំង នគរបាលប៉ុស្តិ៍ ឃុំអូរបីជាន់ សហការជាមួយ កម្លាំងយោធាឈរជើង នៅចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានឃាត់ពលករ ចំនួន៤១ ក្នុងនោះ មានប្រុសមាន ស្រី បំរុងឆ្លងដែនទៅប្រទេសថៃ ក្នុងនោះក៏មានពលករខ្មែរ ចំនួន២នាក់មកពី ប្រទេសថៃផងដែរ ក្រោយពីសួរនាំ ។

ដោយអនុវត្តតាម បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យបន្ទាប់ មកកម្លាំងនគរបាល ការិយាល័យ ជំនាញប្រឆាំងការ ជួញដូរមមនុស្សនិង ការពារអនីតិជន បានធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន មេខ្យល់ចំនួន២នាក់ ជាអ្នកនាំផ្លូវ មានឈ្មោះ ម៉ា និត និងឈ្មោះ ជឿន កុយ ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់បន្ថែមថា តាមការសាកសួរនាំ ជនសង្ស័យឈ្មោះម៉ា និត និងឈ្មោះជឿន កុយ បានសារភាព ថាគេទាំង២នាក់ ពិតជាអ្នកនាំផ្លូវពលករខ្មែរ ដែលមកពីថៃនិង ពលករទៅធ្វើការ នៅប្រទេសថៃពិតមែន ហើយសកម្មភាពនេះ ពួកគេបានជូនពលករ ទៅមក បាន ចំនួន២លើក ឲ្យគេនាំផ្លូវមកខ្មែរ វិញក្នុង១នាក់ពលករបង់ ឲ្យតំលែជូនតម្លៃ ២,០០០បាតនិងទី២ ចំណែកពលករ ដែលឲ្យពួកគេនាំ ផ្លូវទៅថៃវិញក្នុង១នាក់ ពលករឲ្យតំលៃ ជូនក៏២០០០បាតដែរ។

ដោយផ្អែកតាម ចម្លើយសារភាព ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាល ជំនាញការិយាល័យ ប្រឆាំងការជួញ ដូរមនុស្សនិង ការពារអនីតិជន បញ្ជូនទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៥ ខេតុលាឆ្នាំ២០២១ ចាត់តាមនិតិវីធី ហើយដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *