ចាស់អាយុលើស ១០០ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ បានទទួលថវិកា ចំនួន៣លានរៀល និង គ្រឿងឧបភោគបរិភោគ ពី សម្តេច ហ៊ុនសែន

(ខេត្តបន្ទាយមានជ័យ)៖ ចាស់អាយុ លើស១០០ឆ្នាំ ចំនួន៣នាក់ ដែលបាន ស្ម័គ្រចិត្ត ចាក់ វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ បានទទួលថវិកា ឧបត្ថម្ភ ចំនួន៣លានរៀល និង គ្រឿង ឧបភោគបរិភោគ ពីសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា តាមរយះលោកជំទាវ ឱ វណ្ណឌី ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង ជាប្រធាន គណៈកម្មការ ចំពោះ កិច្ច ចាក់ វ៉ាក់សាំង កូ វីដ -១៩ ក្នុង ក្របខណ្ឌ ទូទាំងប្រទេស នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ ។

ការផ្តល់ថវិកាចំនួន ៣លានរៀល និង គ្រឿងឧបភោគបរិភោគ ជូនដល់ចាស់មាន អាយុលើស ១០០ឆ្នាំ នេះមានការចូលរួម លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និងអ្នកមុខអ្នកការ ជាច្រើននាក់ទៀត។

ក្នុងនោះលោកអ៊ុំ រាត្រី បានមានប្រសាសន៍ថា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានិងនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានផ្តល់ថវិកា ចំនួន៣លានរៀល និង គ្រឿងឧបភោគបរិភោគ ជូនដល់ចាស់មាន អាយុលើស ១០០ឆ្នាំ នេះព្រោះពួកគាត់បាន ស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ ចំនួន ៦ នាក់ រស់នៅក្នុង ខេត្តបន្ទាយមានជ័យ នេះ១. លោកយាយ ថូ ឈិន អាយុ ១០២ ឆ្នាំ រស់នៅ ភូមិ គោកចក ឃុំ សូ ភី ស្រុក អូរជ្រៅ ២. លោកយាយ ណៃ ថោង អាយុ ១០២ ឆ្នាំ រស់នៅ ប៉ោយ ស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ  ៣. លោកយាយ មាស ផល អាយុ ១០៦ ឆ្នាំ រស់នៅ ភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុក ថ្មពួក

៤. លោកតា ឡៃ ខំ ផាន់ អាយុ ១០១ ឆ្នាំ រស់នៅ ភូមិ កូប តូច ឃុំ គុត សត ស្រុក អូរជ្រៅ ៥. លោកយាយ ជុំ សាវឿន អាយុ ១០០ ឆ្នាំ រស់នៅ ឃុំ តា បែន ស្រុក ស្វាយ ៦. លោកយាយ លោកយាយ ឆៅ វិញ អាយុ ១០១ ឆ្នាំ រស់នៅ ភូមិ ពង្រ ឃុំ សិង្ហ ស្រុក អូរជ្រៅ ក្នុង១នាក់ទទួលបាន ថវិកា ៣. ០០០ .០០០ រៀល អង្ករ១០០គីឡូក្រាម មី១០កេស ត្រីខ១កេស ប្រេងឆា៨លីត្រ ទឹកសុទ្ធវីតាល់ ២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *