កំលាំងវរសេនាតូច ថ្មើរជើងលេខ៥១៣ ល្បាតនៅព្រំដែនបាន ឃាត់ខ្លួនពលករខ្មែរ ប្រុសស្រី៣៧នាក់ បម្រុងលួចឆ្លងដែន ខុសច្បាប់ចូលទៅ ប្រទេសថៃ

(ខេត្តបន្ទាយមានជ័យ)៖ ពលករខ្មែរប្រុសស្រី ចំនួន៣៧នាក់ បម្រុងលួចឆ្លងដែន ទៅរកការងារធ្វើខុសច្បាប់ ចូលទៅប្រទេសថៃ ត្រូវបានកំលាំងវរសេនាតូច ថ្មើរជើងលេខ៥១៣ ល្បាតនៅព្រំដែន ឃាត់ខ្លួន បាននៅយប់ចូល ថ្ងៃទី១៤ខែតុលា ឆ្នាំ២០២១ នៅជួរមុខតាមខ្សែរបន្ទាត់ ព្រំដែនខ្មែរ-ថៃ នៅភូមិសិលា ខ្មែរ ឃុំ អូរ បី ជាន់ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនា តូចថ្មើរជើង លេខ៥១៣ បានប្រាប់ អ្នកយកព័ត៌មានឲ្យដឹងថា លោកបានដឹកនាំកម្លាំង១ក្រុម  សហការជាមួយ កម្លាំងចម្រុះចុះ ល្បាតនៅតាម ខ្សែរ បន្ទាត់ ព្រំដែនខ្មែរ – ថៃ ត្រង់ចំណុច ភូមិសិលាខ្មែរ បានប្រទះឃើញ ពលករខ្មែរ ចំនួន៣៧នាក់ ក្នុងនោះមានស្រី ១៨ នាក់ ដែល បម្រុងលួច ឆ្លងដែនចូលទៅ បប្រទេសថៃក្រោយ ឃាត់ខ្លួនបានហើយ ប្រគល់ ទៅឲ្យកម្លាំងជំនាញ ដើម្បីអនុវត្ត ទៅតាម ច្បាប់ ។

លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី បានប្រាប់ឲ្យដឹង បន្តថាពលករ ទាំង៣៧នាក់ នេះក្រោយពីសួនាំ បាននិយាយថា ក្រុមខ្លួនបានលួច ឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើ ក្នុងខេត្តផ្សេងៗ ក្រោយពេលឃាត់ ខ្លួនកំលាំងយោធាបាន ឲ្យក្រុមគ្រូពេទ្យជំនាញ ពិនិត្យសុខភាពពួក គេទាំងអស់គ្នាជាមុន ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវី-១៩ ចូលក្នុងសហគមន៍។

ពលករទាំងអស់ក្រោយ ពីក្រុមគ្រូពេទ្យពិនិត្យ ហើយធ្វើការអប់រំនិងដើម្បី ធ្វើចត្តាឡីស័កនៅ ទីនោះរួចរាល់ហើយ ឲ្យវិលត្រឡប់ទៅ លំនៅដ្ឋានរៀងៗវិញ។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការរីករាលដាលនៃ ជំងឺកូវិដ-១៩ កុំឲ្យឆ្លងចូល សហគមន៍ កម្លាំងវរសេនា តូចថ្មើរជើង លេខ៥១៣ បានយកចិត្តទុកដាក់ អនុវត្តតាម បទបញ្ជាថ្នាក់លើ ទាំង៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិស អូរនាងប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយ កម្លាំងនៅតាម មូលដ្ឋានចេញល្បាត ឆែកឆេរត្រួតពិនិត្យ ជាប្រចាំក្នុងការ ទប់ស្កាត់ ពលករ ឆ្លងដែនខុសច្បាប់ ជាប្រចាំផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *