ប្រកាសបិទការ ចាក់វ៉ាក់សាំង កូវីដ.១៩ ជុំទី១ ជូនពលរដ្ឋដែលមាន អាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងខេត្ត បន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការ ចំពោះកិច្ច ចាក់វ៉ាក់សាំង កូវីដ.១៩ ក្របខ័ណ្ឌ ទូទាំងប្រទេស លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានចូលរួមប្រកាសបិទ យុទ្ធនាការចាក់ វ៉ាក់សាំងកូវីដ.១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងខេត្តបន្ទាយមានជ័យ។ពិធីប្រកាសបិទការចាក់វ៉ាក់សាំងកូវីដ.១៩ ជុំទី១ ជូនពលរដ្ឋដែល មានអាយុចាប់ពី ១៨ឆ្នាំឡើងនេះធ្វើនៅ ក្នុងសាលប្រជុំ សាលាខេត្ត នៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២១ ។

ក្នុងពិធីនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ជាលទ្ធផល នៃការអនុវត្ត តាមផែនការ យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺ កូវីដ-១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋ ចាប់ពីអាយុ ១៨ ឆ្នាំឡើងក្នុងផែនការ ចាក់មានចំនួន ៥២៩.៦៨១នាក់ ចាក់បានចំនួន ៤០៤.៤៨៤នាក់ ស្មើរនិង៧៦.៣៦% ចាក់លើកទី២ បានចំនួន ៣២៦.៨១៥នាក់ និងចាក់លើក ទី៣ដូសជំរុញបានចំនួន ១៧.៥៣០នាក់ ស្រី ៧.១០៣នាក់ ដែលនៅសល់មិន ទាន់បានចាក់មានចំនួន ១២៥.១៩៧នាក់ ជាប្រជាពលរដ្ឋ ចំណាកស្រុក ៩២.៥១១នាក់ និងអ្នកមានបញ្ហា សុខភាពចំនួន ៣០.៧៤១នាក់ អ្នកមានផ្ទៃពោះនិង ស្ត្រីទើបសម្រាល កូនមានចំនួន១.៩៤៥នាក់។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹង បន្តទៀតថា លើកទី ២ប្រជាពលរដ្ឋ ចាប់ពីអាយុ១២ឆ្នាំដល់ ក្រោម១៨ ឆ្នាំក្នុងផែនការ ចាក់វ៉ាក់សាំង មានចំនួន ៩៣.៣៩២នាក់ ចាក់បានចំនួន ៩៨.៣៧៥នាក់ ស្មើរនិង១០៥.៣៤% លើសផែនការចំនួន ៤.៩៨៣នាក់ ចាក់លើកទី២បានចំនួន ៥១.១៥៤នាក់ ។

សរុបរួម ក្នុងផែនការសម្រាប់ ចាក់ដូសទី១សរុប ៧២៧.៩៩៥នាក់ ចាក់វ៉ាក់សាំងសម្រេច បាន៥៨៥. ៥១៨នាក់ ស្មើរនិងផែន ការខេត្ត៨០.៤៣% មិនទាន់បានចាក់ ១៤២.៤៧៧នាក់ស្មើរ និង១៩.៥៧នាក់% កំពុងបន្តចាក់។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានសម្រេចបិទយុទ្ធនា ការចាក់វ៉ាក់សាំង កូវីត.១៩ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងត្រឹមថ្ងៃទី១៤ ខែតុលាឆ្នាំ ២០២១នេះតទៅ។តាមការស្នើសុំ របស់លោកជំទាវ ឱ វណ្ណឌី នសុំបើកដំណើរ ការកន្លែងចាក់វ៉ាក់ សាំងកូវី.១៩ ជាអចិន្ត្រៃយ៍នៅតាម មន្ទីរពេទ្យបង្អែក ចំនួន៩ កន្លែងដើម្បីឲ្យប្រជាពល រដ្ឋដែលពុំបានទាន់ ទទួលការចាក់វ៉ាក់ សាំងកូវីដ.១៩ មកទទួលយកសេវា ក្រោយពីបិទបញ្ចប់ យុទ្ធនាការនេះ។

ក្នុងនោះលោកអ៊ុំរាត្រីបាន ថ្លែងអំណរគុណចំពោះ លោកជំទាវ ជា ប្រធានគណៈកម្មការ  ចំពោះកិច្ច ចាក់ វ៉ាក់សាំង កូវីដ១៩ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស និង ជាពិសេស សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី ដែលសម្ដេច តែងតែគិតគូរ ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ១៩ សម្រាប់ដូសទី១ ដូ សទី២ រហូតដល់ មានដូសទី៣ ជាដូសជំរុផងដែរ។

ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន បានវាយតម្លៃ ខ្ពស់ចំពោះ លទ្ធផលដែល រដ្ឋបាលខេត្ត សម្រេចបានក្នុង ផែនការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ស្របតាម គោលនយោបាយ  របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការ ដឹកនាំរៀបចំ  ផែនការ និងដាក់ចេញ នូវអភិក្រម ផ្ការីកក្នុង ការចាក់ វ៉ាក់សាំងជូន ប្រជាពលរដ្ឋរហូត សម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនផែន ចំពោះប្រជាពលរដ្ឋ ដែល មានអាយុចាប់ពី១៨ ឆ្នាំ ឡើងនេះ។

លើសពីនេះទៀត លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវ ដល់រដ្ឋបាលខេត្ត នឹងបន្តជំរុញ អាជ្ញាធរ មូលដ្ឋាន បន្តចុះផ្សព្វផ្សាយ ដល់បងប្អូន ប្រជាពលរដ្ឋ ដែល មិនទាន់បានមក ទទួលវ៉ាក់សាំង ការពារ ជំងឺកូ វីដ១៩ ដោយមូលហេតុ ចំណាកស្រុកឬ មូលហេតុផ្សេងៗ ទៀតឲ្យមក ទទួលវ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា និងបន្តរក្សាអនុវត្ត វិធានការ នូវ កាតព្វកិច្ច ពាក់ម៉ាស និងរក្សា គម្លាតសុវត្ថិភាព រឹតត្បិត ការលក់ដូរ ការធ្វើដំណើរ ឬចរាចរណ៍ ឆ្លងកាត់កន្លែង កំពុងមានហានិភ័យ ខ្ពស់ហាមឃាត់ ការប្រមូលផ្ដុំ ជួបជុំ នានា និងហាមឃាត់ ការប្រកប អាជីវកម្មណា ដែលងាយបណ្តាល ឲ្យចម្លងជំងឺ កូវីដ១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *