លោកសិទ្ធិ ឡោះបើកកិច្ចប្រជុំ ស្តីពីផែនការ ត្រៀមកម្លាំង សម្រាប់ ការពារ ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ / សង្កាត់ ឆ្នាំ ២០២២ ខាងមុខ

(ខេត្តបន្ទាយមានជ័យ)៖ លោក ឧ ត្ត ម សេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការ នៃ ស្នងការដ្ឋាន នគរបាលបើកកិច្ចប្រជុំ មួយ ស្តីពីផែនការ ត្រៀមកម្លាំង សម្រាប់ ការពារ ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ / សង្កាត់ ឆ្នាំ ២០២២ ខាងមុខ និង ពង្រឹង ប្រសិទ្ធភាព ការងារ ស្នូល របស់ នគរបាល  នៅព្រឹក ថ្ងៃទី១៣ ខែ តុលា ឆ្នាំ ២០២១ នៅសាលប្រជុំស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនោះលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ ថាការបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០២២ ខាងមុខមានរបៀបវរៈ ចំនួន ៣ គឺ ១- ដាក់ចេញ ផែនការ ត្រៀមកម្លាំង ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូន ប្រជាពលរដ្ឋ ក្នុង ពិធី បោះឆ្នោត ក្រុមប្រឹក្សាឃុំ / សង្កាត់ ឆ្នាំ ២០២២ ។២- ជំរុញ ដល់ ថ្នាក់ដឹកនាំ និង មន្ត្រី ដែល ប្រើប្រាស់ រថយន្ត ស្លាក លេខ នប  ត្រូវ ចូលរួម បង់ពន្ធ និង កែ ចង្កូត អនុវត្តន៍ តាម សារាចរ ណែនាំ របស់ រាជរដ្ឋាភិបាល ។

៣- ពង្រឹង ប្រសិទ្ធភាព ការងារ ស្នូល ប្រចាំថ្ងៃ របស់ នគរបាល ក្នុងនោះមានក្រមសីលធម៌ វិន័យ វត្តមាន ឯកសណ្ឋាន ការប្រើប្រាស់ អាវុធ ការអនុវត្តន៍ តួនាទី ភារកិច្ច ការលើកសរសើរ និង ការដាក់វិន័យ ជាដើម ។

លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជំរុញ ដល់អស់លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រី គ្រប់ កងឯកភាព ត្រូវ ពង្រឹង ប្រសិទ្ធភាព ការងារ និង ការទទួល ខុសត្រូវ របស់ខ្លួន និង ត្រូវ ពង្រឹងសមត្ថភាព ចំណេះ ជំនាញ បន្ថែមទៀត ដើម្បី បម្រើ ដល់ ផែន ជំនាញ របស់ខ្លួន ឲ្យ កាន់តែ រីកចម្រើន ពិសេស ត្រូវ ពង្រឹងសមត្ថភាព ចំណេះដឹង បច្ចេកវិទ្យា ថ្មីៗ ដើម្បី ធ្វើការ ឲ្យ បាន លឿន រហ័ស ប្រកបដោយ ប្រសិទ្ធភាព បែបឌីជីថល ក្នុងអំឡុងពេល ជំងឺកូវីដ. ១៩ កំពុងរាតត្បាត ។

គួរ បញ្ជាក់ថា កិច្ចប្រជុំលើកនេះ មានការ អញ្ជើញ ចូលរួម ពី អស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ផែន ការិយាល័យ ជំនាញទាំង៣១ លោក អធិការ ទាំង៩ស្រុក/ក្រុង លោក មេបញ្ជាការ វរៈ សេនា តូចការពារ ព្រំដែនគោក ទាំង៤ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *