ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីជំនាញខេត្ត ចុះពិនិត្យស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ រងផលប៉ះពាល់ដោយទឹកជំនន់  ឆ្នាំ២០២១នេះ

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ិន ចន្ថា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ ជនបទ និងជាប្រធាន លេខាធិការដ្ឋាន លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ អនុប្រធាន លេខាធិការដ្ឋាន លោក អោម ចន្ថា អភិបាលរង ខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាព  ហេដ្ឋារចនាសម្ព័ន្ធ ជនបទដែលរង ការផលប៉ះពាល់ ដោយ សារទឹកជំនន់ទាំង៩ ស្រុក/ក្រុង ទូទាំងខេត្តបន្ទាយមានជ័យ ក្នុងនោះរួម មានផ្លូវ ជនបទរងផល ប៉ះពាល់ ដោយទឹកជំនន់ សរុប៤៨ខ្សែ ប្រវែង៤៣៧.០០០ម៉ែត្រ បើធៀបទៅនឹង ឆ្នាំ២០២០ ផ្លូវជនបទ រង ផលប៉ះពាល់ ទឹកជំនន់ សរុបទូទាំង ខេត្តចំនួន៦៨ខ្សែ ប្រវែង ៧៦៤.០០០ ម៉ែត្រ នេះ គឺជា របាយការណ៍ សង្ខេបរបស់លោក ជា យុទ្ធារុណ ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ ។

លោក ជា យុទ្ធារុណ បានបញ្ជាក់ថា តាមការចុះពិនិត្យ ជាក់ស្ដែង ពីស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ  ដែលរងចក្រ ផលប៉ះពាល់ ដោយគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ឆ្នាំ២០២១នេះ បានធ្វើឲ្យខូចខាត រួមមានផ្លូវលិចទឹកប្រវែង ១១៧,៩៤០ម៉ែត្រ ទឹកហូរច្រោះ ជើងទេឬ តួផ្លូវប្រវែង៦៦,១១០ម៉ែត្រ ហូរដាច់ តួ ផ្លូវមិនអាច ធ្វើដំណើរបាន ចំនួន១៦ខ្សែ ប្រវែង១,៩៥០ម៉ែត្រ បាក់ សំណង់ លូ គ្រប់ ប្រភេទ ចំនួន៣កន្លែង អណ្ដូងស្នប់ លិច ទឹក១,៣៥៨អណ្ដូង បង្គន់ អនាម័យ គ្រួសារ លិច ទឹក សរុប ចំនួន៧,៤៥០បង្គន់និង បង្គន់អនាម័យ សាធារណៈ ចំនួន២៥៣បង្គន់ ។

លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ក្រសួង អភិវឌ្ឍន៍ជនបទ បានចុះពិនិត្យមើល ស្ថានភាពផ្លូវជនបទ ចំនួន៥ខ្សែ វែងៗ រួមមានផ្លូវក្រាល  គ្រោះក្រហមស្ថិតនៅ ឃុំប៉ោយចារ ស្រុកភ្នំស្រុកផ្លូវ គ្រោះក្រហម ឃុំសឿ ស្រុកមង្គលបូរី ផ្លូវគ្រោះ ក្រហម ឃុំចង្ហា ស្រុកអូរជ្រៅ ផ្លូវ ក្រាល គ្រោះ ក្រហម សង្កាត់ និមិត្ត ក្រុង ប៉ោយប៉ែត និង ផ្លូវ ក្រាល គ្រោះ ក្រហមបូកបេតុង ស្ថិតនៅ ឃុំនិមិត្ត ស្រុកអូរជ្រៅ គោលបំណង ដើម្បី ធ្វើការវាយតម្លៃ និងរៀបចំ ជួសជុល និងស្ដារឡើងវិញ នាពេលខាងមុខផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *