កំលាំងចំរុះបានធ្វើពិធីដុត កម្ទេចផលិតផល ខូចគុណភាព  និងហួសកាល បបរិច្ឆេទការប្រេីប្រាស់ធ្វើ  ការចាប់ និងដក ហូតនៅតាម ទីផ្សារកន្លងមក

(ខេត្តបន្ទាយមានជ័យ)៖ កន្លងទៅថ្មីៗនេះ មន្ត្រីសាខា ក.ប.ប. ខេត្ត បន្ទាយមានជ័យ សសហការ ជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្ម ខេត្តបានចុះចាប់  និងដកហូត ផលិតផល ដែលខូច គុណភាព និង ហួស កាល បបរិច្ឆេទការ ប្រេីប្រាស់ដាក់ លក់នៅ តាមទីផ្សារ ទំនិញខូចគុណភាព ទាំងអស់នេះត្រូវក្រុម ឈ្មួញធ្វើសកម្មភាព លួចដឹកជញ្ជួន ខុសច្បាប់តាម ច្រករបៀង ចេញពីប្រទេស ថៃ យកមកដាក់លក់តាមទីផ្សារ រួមមាន១នំធុងមាន ចំនួន៦៨ធុង ស្មេី២៧២គីឡូក្រាម -ទឹកដោះគោ Dutch Mill មានចំនួន  ២០៧០ដប ស្មេី១,៧១៨.១០គីឡូក្រាម២ទឹក ដោះគោស្រស់  Mejiមានចំនួន៣០០ដប  ស្មេី ៦០០លីត្រ៣យ៉ាអ៊ួរ Dutch Nata De Coco មាន ចំនួន ២១យួរ ស្មេី  ៦៥.៥២គីឡូក្រាមសរុប មានចំនួន ២,៦ ៥៥.៦២គីឡូក្រាម ពេលដែលប្រជាពលរដ្ឋ ទិញយកទៅបរិភោគ ធ្វើឲ្យខូចសុខភាព។

លុះនៅព្រឹកថ្ងៃ ទី ១២  ខែតុលា  ឆ្នាំ ២០២១ នេះបានធ្វើពិធីដុតកំទេចចោលតាម នីតិវិធី នៅ ទី តាំង ដីឡូ តិ៍មួយ កន្លែង ស្ថិត នៅសង្កាត់ ប៉ោយប៉ែត  ក្រុង ប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ។

មន្ត្រីសាខា  ក.ប.ប.ខេត្ត បបន្ទាយមានជ័យ និងមន្រ្តីមន្ទីរ ពាណិជ្ជកម្មខេត្តបាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាការដុត កំទេចចោល ផលិតផល ខូចគុណភាព និងហួសកាលបរិច្ឆេទ ប្រេីប្រាស់ មានការចូលរួម លោកស្រី រស់សុផានី អភិបាលរងខេត្ត បន្ទាយមានជ័យ លោកព្រះរាជអាជ្ញាខេត្ត អភិបាលស្រុកម៉ាឡៃ លោកគាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់។

ក្នុងពិធីធ្វើការ ដុតកម្ទេច ផលិតផល ខូច គុណភាព  និង ហួស កាល បបរិច្ឆេទការ ប្រេីប្រាស់នេះ លោកស្រី រស់សុផានីបាន មានប្រសាសន៍ ថាបណ្ដាអាជីវករ ពាណិជ្ជករមួយ ចំនួនតូចនៅតែបន្ត បំពានក្នុង ការអនុវត្តធុរកិច្ច មិនសុចរិតជាដើម កណ្ដាលឲ្យច្រករបៀង នៅតាមបណ្តោយខ្មែរ ថៃ ត្រូវបានក្រុម ឈ្មួញខុសច្បាប់ នៅតែលួចនាំចូល ទំនិញគ្មានការត្រួត ពិនិត្យហូរចូលយក មកធ្វើចរាចរណ៍នៅ ទីផ្សារមានទាំងផលិត ផលទំនិញមួយចំនួន គ្មានផ្លាកសញ្ញាបិទ ស្លាកសញ្ញាជាភាសាខ្មែរ គ្មានប្រភពច្បាស់លាស់ ឬប្រភពផលិតក្លែងក្លាយ ដែលជាហេតុបង្កការ លំបាកក្នុងការស្រាវជ្រាវ ទប់ស្កាត់និងបង្ក្រាប ហើយអាចបង្កផល ប៉ះពាល់ធ្ងន់ធ្ងរជាយ ថាហេតុដល់សុខ ភាពសុវត្ថិភាពរបស់ អ្នកប្រើប្រាស់ជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *