ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃកើតជម្ងឺ កូវីដ.១៩ដល់ថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២១នេះ មានអ្នកស្លាប់និងជម្ងឺនេះ ២៤៥នាក់ក្នុង នោះមានស្រី១៣៥នាក់

(ខេត្តបន្ទាយមានជ័យ)៖ បើតាមការអះអាងរបស់ លោកអោម ចន្ថា អភិបាលរងខេត្ត បន្ទាយមានជ័យ និងជាប្រធាន អនុកម្មកាបូជាសព កូវីដ .១៩ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្តើមកើតជម្ងឺ កូវីដ.១៩ រហូតមកដល់ ថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០២១នេះ មានអ្នកស្លាប់និ ងជម្ងឺកូវីដ.១៩ នេះមានចំនួន ២៤៥នាក់ ក្នុងនោះមានស្រី ១៣៥នាក់ហើយក្នុង នោះមានខ្មែរ ចំនួន២៣៩នាក់ ស្រី១៣២នាក់ ជនជាតិថៃ ៣នាក់ ស្រី២នាក់ ជនជាតិឥណ្ឌូនេសុី ៣នាក់ ស្រី១នាក់ ។

លោក អោម ចន្ថា បានបញ្ជាក់ឲ្យដឹង បន្តទៀតថា ក្នុងនោះមានកន្លែង មណ្ឌលចត្តាឡីស័ក មានចំនួន ២២កន្លែង សំរាប់ព្យាអ្នកកើតជម្ងឺ.១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភះ និងពលករដែលបាន វិលមកពីស្រុកថៃ វិញកំពុងសំរាកព្យាបាល នៅក្នុងមណ្ឌល ទាំងអស់នេះ។

លោកអោម ចន្ថាបានបញ្ជាក់ឲ្យដឹង បន្តទៀតថាក្នុងខេត្ត បន្ទាយមានជ័យមាន មណ្ឌលសំរាប់ព្យាបាល អ្នកកើតជម្ងឺ កូវីដ.១៩ ធំ មាន៣កន្លែង ទី ១ មាន ទីតាំង ក្នុងភូមិ ខ្លា កូន ថ្មី  សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ដែលជា អតីត គម្រោង រោងចក្រ មួយ មាន ផ្ទៃដី ២ ហិច តា ក្នុងនោះ ផ្ទៃ អគារ ១,២ ហិច តា ដែល អាចដាក់ ចំណុះ អ្នក ជម្ងឺ បាន ចំនួន ៣.០០០ នាក់  និង ទី ២ នៅ គម្រោង ផ្សារ អ៊ឹង វណ្ណ ម៉ៅ ចម្ការ តា ដោក នៅ ភូមិ ចម្ការ តា ដោក ឃុំ ឬ ស្សី ក្រោក ស្រុក មង្គល បូរី ដែល អាចដាក់ ចំណុះ អ្នក ជម្ងឺ បាន ចំនួន ៣.០០០ នាក់ ដែរ និង៣កំពុងតែ ធ្វើជិតរួចហើយ មណ្ឌលចត្តាឡីស័ក សម្រាប់ដាក់បង ប្អូនពលករ ៣.០០០នាក់ នៅទីតាំងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបានឲ្យដឹងថា មណ្ឌលសំរាប់ព្យាបាល អ្នកកើតជម្ងឺ កូវីដ.១៩ ធំទាំង៣កន្លែង នេះនៅពេលខាងមុខ និងប្រមូលអ្នកកើតជម្ងឺ កូវីដ.ទាំងអស់ដាក់ក្នុង មណ្ឌលទាំង៣នេះសំរាប់ មើលថែទាំស្រួល ពិសេស យកសាលាប្រគល់ ទៅឲ្យប្រធានមន្ទីរ អប់វិញសំរាប់ឲ្យសិស្សានុសិស្ស ចូលរៀននៅពេលខាង មុខពិសេសក្នុង ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។

លោកអោម ចន្ថាបានបញ្ជាក់ឲ្យដឹង បន្តទៀតថាខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយ សារជម្ងឺកូ វីដ .១៩ ចាប់ពគថ្ងៃកើត រហូតដល់ ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១នេះ មានអ្នកស្លាប់ដោយ សារជម្ងឺកូវីដ .១៩ មានចំនួន២៤៥នាក់ ហើយអ្នកស្លាប់ទាំងអស់ ត្រូវបានលោកអាចារ្យ ខេត្តធ្វើការបូជារួចរាល់ អស់ហើយសព្វថ្ងៃនេះ សពអ្នកកើតជម្ងឺកូវីដ.១៩ លោកអភិបាលខេត្ត បន្ទាយមានជ័យបាន អនុញ្ញាតឲ្យរៀបចំបូជា សពទៅតាមលក្ខណៈ បច្ចេកទេសនៃការណែ នាំរបស់ក្រសួងសុខាភិបាល និងការកំណត់របស់រដ្ឋ យកទៅបូជាដោយធ្វើការ តម្កល់ធ្វើបុណ្យសព តាមប្រពៃណីក្នុងនោះ ក៏បាននិមន្តលោក សង្ឃធ្វើការ សូត្រមន្ត បង្សុគោលឲ្យផងដែ នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *