កំលាំងទាំង៣ និងអាជ្ញាធរមូលដ្ឋាន កំពុងចុះស្វែងរក សព ក្មេងស្រីជំទង់ ម្នាក់លង់ទឹកស្ទឹង ក្នុងចំណោម ក្មេងស្រី៤នាក់នាំគ្នាទៅលេងទឹក

(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាច វេលាម៉ោង៤រសៀល គណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមានកងកំលាំងទាំង៣ ក្នុងនោះមាន លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថក្រុង សិរីសោភ័ណ លោកវរសេនីយ៍ឯក សីុឌី អធិការនគរបាល ក្រុងសិរីសោភ័ណ លោក ជឹម ប៊ុន អាន មេ បបញ្ជាការតំបន់ ប្រតិបត្តិការ សឹក រង ខេត្ត និងកំលាំងចំរុះជា ច្រើននាក់ទៀត បាននាំគ្នារុករក ស្វែងរកសព ក្មេងស្រីជំទង់ម្នាក់ បានលង់ទឹកស្ទឹង ក្នុងចំណោម ក្មេងស្រី៤នាក់នាំគ្នា ទៅលេងទឹកត្រូវទឹក គួយយកទៅបាត់។

រឿងរាវនេះកើតឡើង នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២១ នៅចំណុច ខាងលិចសាលាឆាន់ កន្លែងចាក់ដីថ្មី ក្នុងភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា សពក្មេង ស្រីមានឈ្មោះ រ៉េត សុខ នាង ស្រី អាយុ១១ឆ្នាំ ឪពុក ឈ្មោះ រ៉េត សាវុធ ជាកម្មករសព្វថ្ងៃ ធ្វើការនៅប្រទេសថៃ ម្តាយមានឈ្មោះភាច សុភាព កើតកូវីដ.១៩ កំពុងព្យាបាលនៅ មណ្ឌលចត្តាឡីស័ក ចំការតាដោក ស្រុកមង្គលបូរី  សពក្មេងស្រី រស់នៅជាមួយ ជីដូន ឈ្មោះម៉ៅ ខន អាយុ៦០ឆ្នាំ ជីតា ឈ្មោះ មាឃ សុខុម អាយុ៦៥ឆ្នាំ រស់នៅក្រោយ វត្តស្វាយចាស់ ក្នុងភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា តាមការអះរបស់ ក្មេងមកលេងទឹកជា មួយបាននិយាយថា នៅវេលាម៉ោង ៣រសៀលនោះសព ក្មេងស្រីបាននាំក្មេង ស្រីចំនួន៤នាក់ទៀត សុទ្ធតែស្រីអាយុជាង១០ឆ្នាំ ទាំងអស់នាំគ្នាមកលេង ទឹកនៅចំណុចចាក់ដីថ្មី សពមុននិងបាត់ខ្លួនបាន នាំក្មេងស្រីទាំង៤នាក់ កាន់ដៃគ្នាបណ្តែតខ្លួន មកកំពុងទឹកមានប្រវ៉ែង ប្រហែល៥០ម៉ែត្រទាំង ទឹកកំពុងគួចហូរខ្លាំង ពេលបណ្តែតខ្លួន មិនទាន់ដល់កំពុងទឹក ផងសពក្មេងស្រីអស់ ដៃក៏លែងដៃគ្នារៀងខ្លួន ៤នាក់បានគេចរួច ពីសេចក្តីស្លាប់ ចំណែកសពក្មេងស្រី ទឹកគួចយកទៅចាត់។

ក្រោយពីកើតហេតុហើយ គេឃើញលោក ហឹុល រ៉ាយ៉ា លោកវរសេនីយ៍ត្រី យ៉ាន់សុវណ្ណ លោកវរសេនីយ៍ឯក សីុឌី លោក ជឹម ប៊ុន អាន ដឹកនាំកំលាំងជា ច្រើននាក់ជិៈកាណូតកំពុង រុករកស្វែង រកសព យ៉ាងសកម្ម ក្នុងក្រុមគ្រួសារនៃ សពកំពុងធ្វើពិធីបន់ស្រន់ ដើម្បីឲ្យសពរហ័សអណ្តែត សង្ឃឹមថាសពនិងរកឃើញឆាប់ៗនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *