រយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តកំពត ទទួលភ្ញៀវទេសចរចំនួន១០២,៥៩៨នាក់

(ខេត្តកំពត)៖ ក្នុងរយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ខេត្តកំពត បានទទួលអ្នកទេសចរចំនួន ១០២,៥៩៨ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិផ្ទៃ ក្នុងចំនួន៧០៥នាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរ ទេសចរខេត្តកំពត បានប្រាប់ឱ្យដឹងនៅ ព្រឹកថ្ងៃទី០៨ខែតុលា ឆ្នាំ២០២១នេះថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកបានធ្វើការ ប្រជុំផ្សព្វផ្សាយ ណែនាំដល់មន្ត្រី និងក្រុមការងារនៃមន្ទីរ ដោយបង្កើត ក្រុមការងារចំនួន៤ ដើម្បីចុះត្រួតពិនិត្យ តាមគោលដៅសំខាន់ៗ  ពិសេសសេវាកម្ម ទេសចរណ៍នានា ក្នុងខេត្ត  សំដៅពង្រឹងការអនុវត្ត វិធានសុវត្ថិភាព ទេសចរណ៍(SOP)ឱ្យបានល្អប្រសើរ។ពិសេសវិធានការ ៣ការពារ ៣កុំ ក៏ដូចជាការបិទផ្សាយ សារអប់រំការយល់ ដឹងពីជំងឺកូវីដ-១៩។

លោកប្រធានបាន បញ្ជាក់ទៀតថា ក្រៅពីនោះមន្ទីរបាន ចុះពង្រឹងគុណ ភាពផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ឱ្យបានខ្ជាប់ខ្ជួន ពិសេសផ្សព្វផ្សាយ អំពីវិធានការរបស់ រាជរដ្ឋាភិបាល និងវិធានការ ក្រសួងសុខាភិបាល។

ដោយឡែកចំពោះ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌ នៅគ្រប់តំបន់ ភូមិសាស្ត្រខេត្ត ពិតជាមានលក្ខណៈល្អប្រសើរ។ រីឯចរាចរណ៍តាមដង ផ្លូវពុំមានការកក ស្ទះនោះទេ ដោយកម្លាំង សមត្ថកិច្ចបានអនុវត្ត បានយ៉ាងហ្មត់ ចត់បំផុត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *