រយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ រមណីយដ្ឋានឆ្នេរកែប ទទួលភ្ញៀវទេសចរ ជិត១ម៉ឺននាក់

(ខេត្តកែប)៖ ក្នុងរយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ រមណីយដ្ឋានខេត្តកែប ទទួលអ្នកទេសចរចំនួន ៩៦,១៣២ នាក់ និងភ្ញៀវអន្តរជាតិ ចំនួន ៣៣៩នាក់។

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នៃឱកាសបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញវត្តមាន ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈបញ្ជាការ ឯកភាពខេត្តកែប ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយវិធាន សុខាភិបាល នៅតាមបណ្តោយឆ្នេរកែប។

ជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋ បានធ្វើការផ្សព្វផ្សាយ អំពីវិធានការរបស់ រាជរដ្ឋាភិបាល និងវិធានការក្រសួង សុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នៅតាមបណ្តោយឆ្នេរ ទេសចរណ៍ក្នុងខេត្តកែប និងសូមបងប្អូនគោរព ឲ្យបានខ្ជាប់ខ្ជួននូវវិធាន បីកុំ បីការពារ ដើម្បីជៀស ផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកសម្រាកកំសាន្ត ក្នុងរមណីយដ្ឋានក្នុងខេត្តកែប ប្រមាណ៣៥,៨៦៤នាក់ ក្នុងនោះអន្តរជាតិ ប្រមាណ១០៣នាក់ ហើយបើគិតសរុបរយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវសរុបចំនួន ៩៦,១៣២នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ប្រមាណ៣៣៩នាក់។

ដោយឡែកចំពោះ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌ នៅគ្រប់តំបន់ ភូមិសាស្ត្រខេត្ត ពិតជាមានលក្ខណៈល្អប្រសើរ។ រីឯចរាចរណ៍តាមដងផ្លូវ ពុំមានការកកស្ទះនោះទេ ដោយកម្លាំង សមត្ថកិច្ចបានអនុវត្ត បានយ៉ាងហ្មត់ចត់បំផុត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *