មនុស្ស៣នាក់ ស្លាប់ក្នុងថ្ងៃតែ១ក្នុង នោះមានស្រី១នាក់ ដោយសារតែលង់ទឹក នៅស្រុកមង្គលបូរី ក្រុងប៉ោយប៉ែត នៅស្រុកភ្នំស្រុក

(ខេត្តបន្ទាយមានជ័យ)៖ នៅ ថ្ងៃទី៣ ខែ តុលា ឆ្នាំម២០២១ នេះមានមនុស្សដល់ ទៅ៣នាក់បានស្លាប់ ក្នុងថ្ងៃតែ១ក្នុងនោះ មានស្រី១នាក់ដោយ សារតែលង់ទឹកនៅ ស្រុកមង្គលបូរី ក្រុងប៉ោយប៉ែត នៅស្រុកភ្នំស្រុក ។

តាមការអះអាងពីនគរបាល មូលដ្ឋានស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងថា ករណីទី១ នៅវេលាម៉ោង៤និង ២៤នាទីល្ងាចថ្ងៃទី៣ ខែតុលាឆ្នាំ២០២១នេះ មានក្មេងស្រី១នាក់មាន ឈ្មោះ ធា ស្រីលិ អាយុ១១ឆ្នាំ នៅភូមិភ្នំតូចជើង  ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមាន ជ័យបានលង់ទឹកស្លាប់។

នគរបាលមូលដ្ឋាន បញ្ជាក់ឲ្យដឹងបន្តទៀតថាមុន ពេលកើតហេតុជនរង គ្រោះបាននាំគ្នា ទៅលេងទឹកប្រឡាយដែល មានជម្រៅជ្រៅ ខាងកើតភូមិច ម្ងាយពីភូមិ១.០០០មែត្របណ្តាល ឲ្យលង់ស្លាប់។

ករណីទី២ នៅក្រុងប៉ោយប៉ែត តាមការឲ្យ ដឹងពីនគរបាល ក្រុងប៉ោយប៉ែតបានឲ្យ ដឹងថានៅវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទី៣ខែតុលា ឆ្នាំ២០២១ មានបុរស១នាក់ ឈ្មោះសុន សាវុធ ភេទប្រុស អាយុ៤២ឆ្មាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលក្រុង ប៉ោយប៉ែតបាន ឲ្យដឹងបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានបើកទូកទៅនេសាទ ត្រីនៅក្នុងតំបន់ បឹងអូខៃដន ពីរនាក់កូនប្រុស អាយុ១៣ឆ្នាំពេលនោះ ជនរងគ្រោះបើកទូក ជ្រុលទៅបុកច្រាំង បណ្តាលឲ្យឪពុក ធ្លាក់ពីលើទូក ហូររសាត់តាម ទឹកបាត់ខ្លួនតែម្តង ។ បន្ទាប់មកកម្លាំងផ្នែក សឹករងក្រុងប៉ោយប៉ែត ចំនួន ១០ នាក់ បានរុករកជាច្រើន ម៉ោងទើបប្រទះឃើញសព ។

ចំណែក ករណីទី៣ នៅស្រុកភ្នំស្រុក តាមការឲ្យដឹងពីនគរបាល ស្រុកភ្នំស្រុកបានឲ្យដឹង ថានៅវេលាម៉ោង៦ និង៤០នាទីយប់ថ្ងៃ ទី៣ខែតុលាឆ្នាំ២០២១នេះ មានបុរសម្នាក់ឈ្មោះ អឿន រិន ហៅម៉ាប់ ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅ ភូមិ កន្ទួត សង្កាតភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទៅដាក់បង្កៃស្ទូចត្រី នៅចំណុចលូបួនជ្រុង ខាងកើតភូមិគោករំចេក ចំងាយ១,៣០០ម៉ែត្រ ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

មុនពេលកើតហេតុ តាមការឲ្យដឹងពីអ្នក ទៅដាក់បង្កៃជាមួយ គ្នាប្រាប់ថា ក្រោយពីបុរសរងគ្រោះ បានដាក់បង្កៃស្ទូចត្រីរួច ក៏ដើរមកលាងជើង លាងដៃ នៅខាងមុខលូស្រាប់ តែរអិលជើងធ្លាក់ ចូលទៅក្នុងលូ ទឹកកំពុងហូរខ្លាំង និងបានស្រែកឲ្យជួយតែ ជួយមិនទាន់ដោយសារ តែទឹកហូរខ្លាំងបណ្តាល ឲ្យជនរងគ្រោះ ថប់ដង្ហើមស្លាប់ នៅកន្លែងកើតហេតុ។

ករណីជនរង គ្រោះស្លាប់ទាំង៣នាក់ ក្រោយពីសមត្ថកិច្ចធ្វើ ការពិនិត្យកោល សល្យវិច្ច័យរួច បានប្រគល់ ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យ តាមប្រពៃណីអស់ ហើយផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *