យុវជនម្នាក់ស្គាល់នារី ជាអនិតិជនបាន ត្រឹមតែ៧ថ្ងៃ ណាត់មកឡើងឋានសួគ៌នៅ ក្នុងបន្ទប់ជួលល្ងាច ឡើងត្រូវ សមត្ថកិច្ចឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់ស្គាល់នារីជា អនិតិជនបានត្រឹមតែ៧ថ្ងៃ ស្រាប់តែធ្វើការណាត់ ជួបមកឡើងឋានសួគ៌ នៅក្នុងបន្ទប់ជួលល្ងាច ឡើងត្រូវសមត្ថកិច្ច ឃាត់ខ្លួននៅវេលាម៉ោង ១២និង២០នាទី ថ្ងៃត្រង់ ថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយការរងការិយាល័យ ប្រឆាំងការជួញដូរ មនុស្សនិងការពារ អនីតិជន បានប្រាប់អ្នកយព័ត៌មាន ឲ្យដឹងថាជនសង្ស័យឈ្មោះ ធឿន រ៉ាម៉ាញ ភេទប្រុសងាយុ២៣ឆ្នាំ មុខរបរជាបុគ្គលិករោង ចក្រកាត់ដេរអូរនាង ស្នាក់នៅបន្ទប់ជួល ភូមិអូរប្ញស្សី សង្កាត់ផ្សារណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ស៊ុន សារឿន បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាក្រោយឡើងឋានសួគ៌ ហើយល្ងាចឡើងម្តាយជន រងគ្រោះដាក់ពាក្យប្តឹង សមត្ថកិច្ចឲ្យជួយធ្វើ អន្តរាគមន៍លោកបាន ដឹកនាំកំលាំង នគរបាល១ក្រុមចុះ ឃាត់ខ្លួនជន សង្ស័យតែម្តង។

ក្នុងនោះជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរួមភេទ ជាមួយក្មេងស្រីពិតក្រោយ ពីមានទំនាក់ទំនងជាមួយ គ្នារយៈពេល១សប្តាហ៍ កន្លងមក នៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ នាងបានណាត់ឲ្យ ខ្លួនទៅយកនាងមក លេងក្នុងបន្ទប់ខ្លួនជួល ហើយបានរួមភេទ ជាមួយនាងបានសម្រេច១ដង ហើយបានដឹកនាង ទៅផ្ទះវិញ លុះល្ងាច ថ្ងៃដដែល ត្រូវបាននគរបាល មកឃាត់ខ្លួនតែម្តង ។

លោកវរសេនីយ៍ទោ ស៊ុន សារឿន បានឲ្យដឹងទៀតថាផ្អែក តាមបណ្តឹងរបស់ក្មេង ស្រីរងគ្រោះនិងចម្លើយសារ ភាពរបស់ជនសង្ស័យ ឈ្មោះធឿន រ៉ាម៉ាញ នគរបាលការិយា ល័យជំនាញ បានកសាងសំណុំរឿងបញ្ជូន ខ្លួនទៅសាលាដំបូង ចាត់ការតាមនិតិធី ហើយដែរនៅព្រឹក ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២១នេះហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *