យុទ្ធការការផ្សព្វផ្សាយ ពីការទប់ស្កាត់ការ រីករាលដាលនៃ ជំងឺកូវីដ ១៩ និងគ្រោះថ្នាក់ផ្សេងៗ ក្នុងភូមិសាស្រ្តខេត្តកែប នាឱកាសបុណ្យភ្ជុំបិណ្ឌ 

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា បានអញ្ជេីញជាកិត្តិយស ក្នុងយុទ្ធការការផ្សព្វផ្សាយ ពីការទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ១៩ និងគ្រោះថ្នាក់ចរាចរក្នុង ភូមិសាស្រ្តខេត្ត នៅទីតាំងឆ្នេរ លេងទឹក  ខេត្តកែប។

អមដំណើរគណៈអធិបតី ចូលរួមយុទ្ធនាការ អប់រំផ្សព្វផ្សាយនាពេល នេះរួមមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការជុំវិញខេត្ត សមាជិកសមាជិកនៃអនុ គណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្ត លេខាធិការ ដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក កងម្លាំង នគរបាលចរាចរណ៍ផ្លូវគោក យុវជនស្រលាញ់សន្តិភាព យុវជន ស.ស.យ.ក. ខេត្ត យុវជនកាកបាទ ក្រហមខេត្ត យុវជនកាយរិទ្ធ ព្រមទាំងបងប្អូនអាជីវករ នៅតំបន់ឆ្នេរលេងទឹក ខេត្តកែបផងដែរ។

យុទ្ធនាការអប់រំ ផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងក្នុងគោល បំណងដើម្បីពញ្ញាក់ ស្មារតីដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាគម្លាត ពាក់ម៉ាសការពារ ថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺ កូវីដ-១៩ ជាពិសេសត្រូវចូល រួមសហការអនុវត្ត តាមសេច ក្តីណែនាំ ស្តីពីវិធានការទប់ ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យមាន ប្រសិទ្ធភាព និងត្រូវបង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវអនុវត្តឱ្យ បានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការ របស់ក្រសួងសុខា ភិបាលប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និង សហគមន៍ចៀស ផុតពីជំងឺឆ្លងដ៏ កាចសាហាវនេះ។

លេីសពីនេះ បញ្ហាគ្រោះថ្នាក់ ចរាចរផ្លូវគោក ឯកឧត្តម បានជំរុញដល់អ្នក ប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នក ប្រើប្រាស់ទោចក្រ យានយន្ត ឱ្យយកចិត្តទុកដាក់ខ្ពស់ និងចូលរួមគោរព ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយចំនួនគ្រោះថ្នាក់ និង ចំនួនអ្នកស្លាប់ដែលបង្ក ដោយគ្រោះ ថ្នាក់ចរាចរណ៍ ផ្លូវគោកឱ្យនៅ កម្រិតទាបបំផុត  នៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះ។

ព្រមជាមួយនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឱ្យចូលរួម និងអ្នកប្រេីប្រាស់ផ្លូវថ្នល់ ទាំងអស់ ត្រូវគោរព និងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានព្រមៗគ្នា ដើម្បីការពារអាយុជីវិត ខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈ ភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់ សង្គមនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងបានក្រើនរំលឹក ឱ្យអ្នកប្រើប្រាស់ទោចក្រ យានយន្តទាំងអស់  ត្រូវពាក់មួកសុវត្ថិភាព រាល់ពេលធ្វើដំណើរ មិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើ ប្រាស់រថយន្តគ្រប់ ប្រភេទត្រូវពិនិត្យ សុវត្ថិភាពលក្ខណៈ បច្ចេកទេសយានយន្ត មុនពេលចេញដំណើរ ដើម្បីការពារ សុវត្ថិភាពរបស់ខ្លួន។

ជាទីបញ្ចប់ ឯកឧត្តម សុំឱ្យអាជ្ញាធរ ក្រុង ស្រុក ឃុំសង្កាត់ អប់រំផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋឱ្យ ចូលរួមថែ រក្សាសុខភាព អនាម័យ ត្រូវលាងសម្អាតដៃ ជាមួយសាប៊ូជាប្រចាំ ដើម្បីការពារកុំឱ្យ ជំងឺឆ្លងនានា   ត្រូវជៀសវៀងឱ្យបាន ដាច់ខាតចំពោះ គ្រឿងញៀន ព្រោះវាអាចបំផ្លាញ អនាគតរបស់យុវជន ជាទំពាំងស្នងឬស្សី និងបង្កជាបញ្ហា សង្គមធ្ងន់ធ្ងរទៅ ថ្ងៃអនាគត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *