លេខាធិការដ្ឋានគណៈ កម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពត ចូលរួមកិច្ចប្រជុំណែ នាំអនុវត្ត អនុក្រឹត្យ លេខ១២៤ អនក្រ. បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបង្កើតប្រព័ន្ធ ស្បៀងបម្រុងកម្ពុជា

(ខេត្តកំពត)៖ កាលពីព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពត លោក អុឹង ឆាយ អភិបាលរងខេត្ត និងជាប្រធានលេខា ធិការដ្ឋានគណៈ កម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តកំពត ដឹកនាំលោកស្នងការរង លោកមេបញ្ជាការរងកង កម្លាំងទាំងបីប្រភេទ លោកប្រធានមន្ទីរ ទីចាត់ការ អង្គភាពពាក់ព័ន្ធ ចំណុះសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរង ក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ ចូលរួមកិច្ចប្រជុំ ណែនាំអនុវត្ត អនុក្រឹត្យលេខ១២៤ អនក្រ. បក ស្តីពីការបង្កើតប្រព័ន្ធ ស្បៀងបម្រុងកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១  ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ ប្រធានលេខាធិការ ដ្ឋានគណៈកម្មាធិការ ប្រព័ន្ធស្បៀង បម្រុងកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគត្តិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ បានយកចិត្តទុកដាក់ និងរៀបចំឲ្យមាន ច្បាប់គ្រប់គ្រងគ្រោះ មហន្តរាយ លិខិតបទដ្ឋាននានា ដើម្បីគ្រប់គ្រងទៅ លើការងារគ្រោះមហន្តរាយ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនអោយ ប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយមិនមានការ យកចិត្តទុកដាក់ និងជួយសង្គ្រោះ ពីអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ឡើយ។

ជាពិសេសក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំបង្កើតនូវ អនុក្រឹត្យលេខ១២៤ អនក្រ. បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបង្កើតប្រព័ន្ធ ស្បៀងបម្រុងកម្ពុជា ក្នុងគោលបំណង ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះមហន្តរាយ ឬគ្រោះអាសន្ននានា ឲ្យទាន់ពេលវេលា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *