ពិធីសម្ពោធសមិទ្ធផល គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ រមណីយដ្ឋានទេសចរណ៍ ក្នុងខេត្តចំនួន៣  គឺខេត្តកំពត, កែប និងខេត្តកោះកុង ដែលពិធីនេះ ធ្វើនៅភ្នំកំពង់ត្រាច ខេត្តកំពត

(ខេត្តកំពត)៖ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត បានចូលរួមពិធីកាត់ខ្សែបូរ សម្ពោធដាក់ឱ្យ ប្រើប្រាស់នូវសមិទ្ធិផល គម្រោងសាងសង់ហេដ្ឋារ ចនាសម្ព័ន្ធរមណី យដ្ឋានទេសចរណ៍ ក្រោមការគាំទ្រដោយគម្រោង (GMS TIIG) ក្នុងខេត្តចំនួន៣ គឺខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ពិធីនេះបានធ្វើឡើងនៅ រមណីយដ្ឋាន ទេសចរណ៍ភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត និងមានការចូលរួមផងដែរ ពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងទេសចរណ៍ លោក-លោកស្រី អភិបាលរងខេត្ត  ថ្នាក់ដឹកនាំនិងមន្ត្រី រាជការមន្ទីរជំនាញ អាជ្ញាធរស្រុកពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានប្រកប ដោយបរិយាកាស អំណរសាទរ។

សមិទ្ធផលនៃគម្រោង សាងសង់ហេដ្ឋារចនា សម្ព័ន្ធរមណីយដ្ឋាន ទេសចរណ៍ក្នុងខេត្ត ចំនួនបីខាងលើនេះ ក្រោមការគាំ ទ្រដោយគម្រោង (GMS TIIG) ក្នុងក្របខ័ណ្ឌ បណ្ដាប្រទេសមហា អនុតំបន់មេគង្គផ្ដោត សំខាន់ការអភិវឌ្ឍន៍ ហេដ្ឋរចនាសម្ព័ន្ធ ទេសចរណ៍ សម្រាប់កំណើន ប្រកបដោយ និរន្តរភាពនិងបរិយាបន្ន។

ដោយឡែកការ សម្ពោធសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ រមណីយដ្ឋានទេសចរណ៍ ទាំងបីខាងលើនៅ ពេលនេះ គឺទី១-រមណីយដ្ឋាន ទេសចរណ៍ភ្នំកំពង់ត្រាច ខេត្តកំពត ទី២-រមណីយដ្ឋានទេសចរណ៍ ភ្នំសរសៀ ខេត្តកែប និងទី៣-រមណីយដ្ឋានទេសចរណ៍ ពាមក្រសោមខេត្តកោះកុង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *