ប្រកាសអភិបាល ខេត្តស្ទឹងត្រែងថ្មី ក្រោមអធិបតីភាព សម្តេចក្រឡាហោមស ខេងឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ!

(ខេត្តស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី៤តុលា២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានអញ្ជើញ ជាអធិបតីភាពក្នុង ពិធីប្រកាសតែងតាំង ឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាល ខេត្តមណ្ឌលគិរីទៅ ជាអភិបាលនៃ គណៈអភិបាល ខេត្តស្ទឹងត្រែង ខណៈឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត ស្ទឹងត្រែងត្រូវបាន តែងជាអនុរដ្ឋលេខា ធិការក្រសួងមហាផ្ទៃ។

មានប្រសាសន៍ក្នុង ពិធីតែងតាំងជាអភិបាល នៃគណៈអភិបាល ស្ទឹងត្រែងថ្មីឯកឧត្តមស្វាយ សំអ៊ាងបានមានប្រសាសន៍ ប្តេចជ្ញារស្មោះត្រង់ចំពោះជាតិ  សាសនា ព្រះមហាក្សត្រ ការពារអោយបាន ម៉ឺនម៉ាត់នូវ រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា។

ប្តេចជ្ញារលុបបំបាត់ រាល់បាតុភាពអសកម្ម ដែលធ្វើអោយប៉ះពាល់ ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយយកចិត្តទុក ដាក់ដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋ កាត់បន្ថយអំពើរំលោភ អំណាចបំពានច្បាប់ និងភាពអយុត្តិធម៍ សង្គមដោយប្រកាន់ភ្ចាប់ នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាលនិងវះកាត់។

ឯកឧត្តម ស្វាយ សំអ៊ាង បានប្តេចជ្ញាបន្ថែមលើគោល នយោបាយភូមិឃុំមាន សុវត្ថិភាពអោយកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សានិង ធានាអោយបានសន្តិ សុខសណ្តាប់ធ្នាប់ សាធារណៈ ខិតខំទប់ស្កាត់បទ ល្មើសនានា ជាពិសេសបទល្មើស ធនធានធម្មជាតិ ការរត់ពន្ធជួញដូរ គ្រឿងញៀន ការជួញដូរមនុស្សនិង អាវុធជាតិផ្ទុះឆ្លង ដែនខុសច្បាប់។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អភិបាលខេត្តចូល កាន់តំណែងថ្មីត្រូ វពិនិត្យមើលគ្រប់ កិច្ចការរងារស្នូលនៃ ការជំរុញឱ្យមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ នៅក្នុងខេត្ត ហើយប្រឹងប្រែងអនុវត្ត ឱ្យមានផលប្រយោជន៍ ធានាដល់ការបម្រើជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ពីទីក្រុងទៅដល់មូលដ្ឋាន។

សម្តេចក្រឡាហោម ឧបនាយរដ្ឋមន្ត្រីមាន ប្រសាសន៍ទៀតថា គោលដៅទាំងនេះ អភិបាលខេត្តត្រូវរួម គ្នាជាមួយគណៈ ក្រុមប្រឹក្សាខេត្តបង្កើន ការបំពេញការងារ ជូនប្រជាពលរដ្ឋ និងត្រូវពិនិត្យមើលភាព អសកម្មរបស់ មេភូមិ -ស្មៀន- មេឃុំ- ចៅសង្កាត់-និង មន្ត្រីប៉ុស្តិ៍រដ្ឋបាល ដាស់តឿនណែនាំ ឱ្យធ្វើការងារបម្រើ ប្រជាពលរដ្ឋមាន តម្លាភាពល្អ។ ដោយលោក ឡុង កាន់សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *