ក្មេងប្រុសម្នាក់ដើរទៅងូត ទឹកពាងនៅចំហៀងផ្ទះ ស្រាប់តែត្រូវពស់ពិស ចឹកបានគ្រូពេទ្យជួយ សង្រ្គោះទាន់ពេលរួចផុត ពីសេចក្តីស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងប្រុសម្នាក់ដើរទៅ ងូតទឹកពាងនៅចំហៀងផ្ទះ ស្រាប់តែត្រូវពស់ពិសចឹក ក្រុមគ្រួសារបានរស់រាន់ យកទៅមន្ទីរពេទ្យ ជួយសង្រ្គោះជីវិតទាន់ ពេលរួចផុតពីសេចក្តីស្លាប់។ រឿងរាងនេះកើតឡើង នៅវេលាម៉ោង៦ និង៤៥នាទីយប់ថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២១ ។

នគរបាលមូលដ្ឋាន បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាក្មេងប្រុសដែល ត្រូវពស់ចឹកមានឈ្មោះ សេន លីដែត ភេទប្រុស អាយុ ៨ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំផ្គាំ  ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងបន្តទៀ តថាតាមការឲ្យដឹងពីក្រុមគ្រួសារ នៅវេលាម៉ោង៦និង៤៥នាទី យប់ថ្ងៃទី២៩នោះ កុមារាឈ្មោះ សេន លីដែតបាន ដើរទៅងូតទឹកពាង នៅចំហៀងផ្ទះនៅពេល កំពុងដើរទៅមិនបានជាមើល បានជាន់ពស់ស្រកាចាស់ ចឹកត្រូវចំជើងខាងឆ្វេង ។

ភ្លាមៗនោះដែរ ត្រូវបានក្រុមគ្រួសារ ដឹកមកព្យាបាលនៅ មន្ទីរពេទ្យបង្អែកក្រុង សិរីសោភ័ណ ហើយត្រូវបានគ្រូពេទ្យ ជួយចាក់វ៉ាក់សាំងបន្សាប ពិសទាន់ពេល។ ក្រោយពីក្រុមគ្រូពេទ្យយក ចិត្តទុកដាក់ក្នុងការ សង្គ្រោះបន្ទាន់ ក្មេងប្រុសនោះរួច ពីសេចក្តីស្លាប់ហើយៗ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែក្រុង សិរីសោភ័ណ ពិនិត្យបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *