សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ចូលរួមកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ាន (AMMTC) លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិគ្រោះ យោបល់នានា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ដឹកនាំ គណៈប្រតិភូ ចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ាន (AMMTC)លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិគ្រោះយោបល់នានា ជាមួយនឹងបណ្តា ប្រទេសជាសមាជិក អាស៊ានផ្សេងទៀត តាមរយៈប្រព័ន្ធវិដេអូ សន្និសីទZoom ដោយមានការចូលរួមពី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រធាន អនុប្រធាន និងសមាជិកនៃ ក្រុមការងារក្រសួង មហាផ្ទៃទទួលបន្ទុក ឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន (SOMTC) ព្រមទាំងមន្ត្រីបង្គោល ទទួលផែនការងារ ពាក់ព័ន្ធផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន (AMMTC)លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិ គ្រោះយោបល់នានា ក្នុងពេលនេះគឺត្រូវ បានរៀបចំឡើងមានរយៈ ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានប្រទេស ព្រុយណេ ធ្វើជាប្រធានដឹកនាំ  និងមានការអញ្ជើញចូល រួមពីបណ្តាប្រទេស ជាសមាជិកអាស៊ានផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *