អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញនាំយកអំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ ជាង៨០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត  ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បន្តចុះសួរសុខទុក្ខ នាំយកអំណោយដ៏ ថ្លៃថ្លារបស់ឯក ឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុនី  ចែកជូនប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់ ជាង៨០គ្រួសារ ចំនួន២ភូមិ ភូមិទី១ និងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី២កេស និងថវិកា៥០.០០០រៀល ព្រមទាំងចែកជូនកង កម្លាំងឈរជើងនៅ តំបន់បិទខ្ទប់ចំនួន ១,៤០០,០០០រៀល ក្រុមគ្រូពេទ្យ ៧០មុឺនរៀល និងស.ស.យ.កផងដែរ។

ការចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ អំណោយនាឳកាសនោះ មានការចូលរួមពី សំណាក់  អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ព្រមទាំងប្រធានមន្ទីរ- អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងស.ស.យ.ក។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នូវវិធានការ «៣កុំ-៣ការពារ» របស់រាជរដ្ឋាភិបាល កម្ពុជា និងក្រសួង សុខាភិបាល ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិ យើងទាំងមូល ជៀសឆ្ងាយពីជំងឺ ដ៏អន្តរាយនេះ។

សូមជម្រាបថា អំណោយដែល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនរដ្ឋបាល ស្រុកក្រូចឆ្មារ តាមរយៈ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធ នឹងជំងឺកូវីដ១៩ រួមមាន មី៤០០កេស អង្ករ៥តោន និងថវិកា៥០លានរៀល។

បន្ទាប់ពីចែកស្បៀងអាហារ និងថវិកាជូនពលរដ្ឋ នៅតំបន់បិទខ្ទប់រួចមក នៅព្រឹកថ្ងៃដដែរ នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានបន្តនាំយក ថវិកា៧លានរៀល ក្នុងនោះថវិកា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ៥លានរៀល និង២លានរៀល របស់ឯកឧត្តមបណ្ឌិត និងលោកជំទាវផ្ទាល់ ប្រគេនព្រះចៅអធិការ និងព្រះសង្ឃគង់នៅវត្ត អម្ពវ័នជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ដើម្បីផ្គត់ផ្គង់ចង្ហាន់ និងកសាងវត្តជាបន្ត ខណៈក្នុងគ្រាដែលតាម បណ្តាវត្តនានាត្រូវ បានរាជរដ្ឋាភិបាល កម្ពុជា សម្រេចផ្អាក ប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីបញ្ចៀសកា ររីករាលដាលជំងឺកូវីដ១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *