សាលារៀននៅ ខេត្តកំពង់ធំ ចំនួន ២៨៧សាលា បើកអោយដំណើរ ការចូលរៀនឡើងវិញ នៅតំបន់ដែលមាន ហានិភ័យទាប

(ខេត្តកំពង់ធំ)៖ សាលារៀននៅ ខេត្តកំពង់ធំ ចំនួន ២៨៧សាលា ចាប់ផ្តើមបើកអោយ ដំណើរការចូល រៀនឡើងវិញ នៅតំបន់ដែល មានហានិភ័យទាប  នៅព្រឹកថ្ងៃទី២០ខែកញ្ញា នេះ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាវិទ្យាល័យ តាំងគោក ស្រុកតាំងគោក និងសាលាវិទ្យាល័យ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

មានប្រសាសន៍សំណេះ សំណាលក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើងថា ការបើកឲ្យដំណើរ ការចូលរៀនឡើងវិញនេះ គឺជាឱកាសល្អ សម្រាប់ក្មួយៗសិស្សានុសិស្ស ជាពិសេស សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីបានចូលរៀន និងប្រឡងយក សញ្ញាបត្របឋមភូមិ និងសញ្ញាបត្រម ធ្យមសិក្សាទុតិយភូមិ នៅពេលខាងមុខនេះ។

សម្រាប់លោកគ្រូ អ្នកគ្រូ ដែលត្រូវមកបង្រៀន គឺត្រូវតែចាក់វ៉ាក់ សាំងកាតព្វកិច្ច មុននឹងចូលបង្រៀន  ប្រសិនបើ លោកគ្រូ អ្នកគ្រូ ដែលមិនទាន់ បានចាក់វ៉ាក់សាំង កាតព្វកិច្ចទេ គឺមិនតម្រូវឲ្យ ចូលបង្រៀននោះទេ។

ចំណែកក្មួយៗ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ មិនមែនជាវ៉ាក់ សាំងកាតព្វកិច្ចនោះទេ ប៉ុន្តែត្រូវតែចូលរួមចាក់វ៉ាក់ សាំងឲ្យបានគ្រប់ៗគ្នា តាមការស្ម័គ្រចិត្ត ដើម្បីការពារខ្លួនយើង ការពារក្រុមគ្រួសារយើង ជៀសផុតពីការ ឆ្លងជំងឺកូវីដ១៩។

ឯកឧត្តមបន្ថែមទៀតថា ការចាក់វ៉ាក់សាំងនេះ គឺដើម្បីការពារខ្លួន យើងមិនឲ្យឆ្លង នូវជំងឺកូវីដ១៩ ទោះបីយើងចាក់វ៉ាក់ សាំងហើយក៏ដោយ មិនមែនបានន័យថា មិនឆ្លងនោះទេ គ្រាន់តែកាត់ បន្ថយការឆ្លង អត្រាឆ្លងតិច ប្រសិនបើឆ្លងក៏វា មិនឈឺធ្ងន់ធ្ងរ ឬក៏បណ្ដាលឲ្យស្លាប់នោះទេ ជាពិសេសត្រូវរៀន រស់ក្នុងបរិបទថ្មី សម័យកូវីដ និង កុំភ្លេចនូវវិធានការ បីកុំ បីការពារ របស់រាជរដ្ឋាភិបាល។

ហើយនៅថ្ងៃខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាល បានខិតខំស្វែង រកវ៉ាក់សាំងបន្ថែមទៀត ដូសទី៣ ដើម្បីចាក់ជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់ ឲ្យបានគ្រប់ៗគ្នា ដោយឥតគិតថ្លៃ។

លើសពីនេះ ទៀតឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹក ដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាក្មួយៗសិស្សា នុសិស្សទាំងអស់ សូមចូលរួមគោរព នូវវិធានការទាំងនេះ បានល្អប្រសើរ ពេលមករៀន ត្រូវភ្ជាប់មក ជាមួយនូវទឹកអាកល់ ឧស្សាហ៍លាង ដៃនិងសាប៊ូ ត្រូវពាក់ម៉ាសឱ្យ បានជាប់ជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ត្រូវរក្សាគម្លាត សុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម ឲ្យបានយ៉ាងតិច មួយម៉ែត្រកន្លះឡើងទៅ ហើយសង្ឃឹមថាការ បើកសាលារបស់ យើងនៅក្នុងខេត្ត កំពង់ធំនៅពេលនេះ នឹងមិនបិទវិញនោះទេ។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ទាំងទូទាំងខេត្តកំពង់ ធំទាំងមូល សូមគោរព ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ដល់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរ ច្បាស់លាស់ ការសម្រេចចិត្ត ដ៏ត្រឹមត្រូវ និងឆាប់រហ័ស ក្នុងការស្វះស្វែង រកវ៉ាក់សាំងចាក់ ជូនប្រជាពលរដ្ឋ ប្រសិនបើយើង មិនមានវ៉ាក់សាំង ចាក់នោះទេ ហើយក៏មិនដឹងថាឆ្លង ជំងឺដ៏កាចសាហាវនេះ នឹងស្លាប់ប៉ុន្មាននោះទេ។

ជាចុងក្រោយឯកឧត្តម សុខ លូ បានអំពាវនេះ បងដល់បងប្អូន សប្បុរសជន មាតា បិតាសិស្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាបន្តជួយឧបត្ថម្ភម៉ាស់ ទឹកអាល់កុល សាប៊ូ ជែលលាងដៃ…..ដល់សាលារៀន  ដើម្បីជួយអោយ ដំណើរការបើក សាលារៀន ឡើងវិញកាន់តែរលូន បានទទួលជោគជ័យ ដើម្បីឈានទៅ រកការដាក់អោយ ដំណើរការជា បន្តបន្តបន្ទាប់ទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *