រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលបានអំណោយ ពីសម្ដេចតេជោ នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត  សម្រាប់ប្រើប្រាស់ក្នុង យុទ្ធនាការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩នៅ ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួល អំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់ជូនដល់ រដ្ឋបាលខេត្តត្បូងឃ្មុំ។

អំណោយទាំង អស់រួមមាន អង្ករ២០តោន ម៉ាស១០០,០០០ម៉ាស អាល់កុល១,០០០លីត្រ ផ្លែតាង៉ែន (មៀនប៉ៃលិន) ០៥ តោន និងថវិកា ១០០លានរៀល ដើម្បីជាការលើកទឹកចិត្ត និងចូលរួមជួយ ជំរុញឲ្យរដ្ឋបាលខេត្ត បន្តអនុវត្តន៍វិធាន ការនានាលើការងារ ទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងនាមមន្ត្រីរាជការ កងកម្លាំងននិងប្រជា ពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់អំណោយ ដ៏ថ្លៃថ្លាតាមរយៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាល ខេត្តនាពេលនេះ សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *