ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ជួបប្រជុំជាមួយគណៈប្រតិភូអង្គការកុមារ អាស៊ីប្រចាំ ប្រទេសកម្ពុជា

(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរង ខេត្តកំពង់ឆ្នាំង បានជួបប្រជុំជា មួយគណៈប្រតិភូអង្គការ កុមារអាស៊ីប្រចាំ ប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ដោយប្រើប្រាស់ ថ្នាលបច្ចេកវិទ្យា ព័ត៌មាន ZOOM។

ក្នុងជំនួបនេះអង្គការ កុមារអាស៊ីប្រចាំ ប្រទេសកម្ពុជា បានជម្រាបពីគោល បំណងដើម្បីបញ្ចប់ ការគាំទ្ររបស់អង្គការ ជាមួយមណ្ឌល កុមារកំព្រាខេត្តកំពង់ឆ្នាំង នាខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

ឆ្លៀតក្នុងឱកាស នោះផងដែរ ឯកឧត្តម នៃ ចារី ក៏បានពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណ របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ជូនចំពោះអង្គការកុមារ អាស៊ីប្រចាំប្រទេសកម្ពុជា ដែលកន្លងមកតែង តែជួយឧបត្ថម្ភគាំ ទ្រជាសម្ភារៈ ថវិកា ស្មារតី ដល់មណ្ឌល កុមារកំព្រាខេត្តកំពង់ឆ្នាំង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *