រដ្ឋបាលខេត្តកំពង់ចាម ទទួលបានអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ប្រើប្រាស់ក្នុង វិធានការប្រយុទ្ ធប្រឆាំងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវី-១៩ក្នុង ភូមិសាស្រ្តខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ អំណោយរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកថវិកា និងសម្ភារ: ជូនរដ្ឋបាល ខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់ ក្នុងវិធានការ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវី-១៩។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញ ទទួលអំណោយ ដ៏ថ្លៃថា្លរបស់សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា  សម្រាប់ប្រើប្រាស់ ក្នុងវិធានការប្រយុទ្ធ ប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងកា រឆ្លងរាលដាល នៃជំងឺកូវី-១៩។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈ កម្មការខេត្តប្រយុទ្ធ នឹងជំងឺកូវីដ-១៩ បានគោរពថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលនាំយកអំណោយ ជូនមកគណៈកម្មការខេត្តប្រយុទ្ធ ប្រឆាំងនឹងជំងឺ កូវីដ-១៩ ដើម្បីបម្រើឱ្យការងារ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។

អំណោយមនុស្ស ធម៌នាពេលនេះ គឺពិតជាបានចូលរួម ចំណែកយ៉ាងធំធេង ជាមួយរដ្ឋបាលខេត្ត កំពង់ចាម ក្នុងការចូលរួមប្រយុទ្ធ នឹងការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាឆ្លើយតបទៅ នឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែល មេរោគដ៏កំណាចនេះ កំពុងគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃផងដែរ។

អំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលបានប្រគល់ ជូនរដ្ឋបាលខេត្ត នាពេលនោះ រួមាន អាល់កុល ៣.០០០លីត្រ ម៉ាស ចំនួន ២៥០.០០០ម៉ាស និងថវិកា ១០០,០០០,០០០ រៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *