អាជ្ញាធរខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យ និងដាក់ផែនការពង្រឹង ការត្រួតពិនិត្យ សន្តិសុខ បទល្មើស និងការទប់ស្កាត់ពលករ ឆ្លងដែនតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយ មានជ័យ អញ្ជើញដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យ និងដាក់ផែនការ ពង្រឹងការត្រួត ពិនិត្យសន្តិសុខ បទល្មើស និងការទប់ស្កាត់ ពលករឆ្លងដែន តាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ជាមួយលោកមេបញ្ជាការ មេបញ្ជាការរងកងពល សឹករងខេត្ត ស្នងការ និងមេបញ្ជាការ គ្រប់ផ្នែកឈរជើងតាម ខ្សែបន្ទាត់ព្រំដែន និងអភិបាល ក្រុង/ស្រុកទាំង៥ នៅសាលាខេត្ត បន្ទាយមានជ័យ កាលពីព្រឹក ថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១។

ក្នុងនាមគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានណែនាំដល់ មេបញ្ជាការកងកម្លាំង ចម្រុះមានកម្លាំង នគរបាលការពារព្រំដែន អាវុធហត្ថ កម្លាំងយោធាទាំងអស់ ត្រូវពង្រឹងការ ទប់ស្កាត់ការឆ្លងដែន ខុសច្បាប់ក្នុងដំណាក់ កាលនៃការរីករាល ដាលជំងឺកូវីដ១៩ ឲ្យបានតឹងរឹង ធានាការពារ ការរីករាលដាល នៃជំងឺកូវីដ១៩។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៍បានរំលឹកបន្ថែម ដល់កងកម្លាំង មន្ត្រីសុខាភិបាល នៅតាមបន្ទាត់ព្រំដែន ទាំងអស់ត្រូវ បង្កើនការប្រុង ប្រយ័ត្នឲ្យបានខ្ពស់ បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខាន តែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើ អនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្ត ឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិ បាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាង ដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោម ច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីន ត្រជាក់ច្រើនពេក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *