ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន ០៩គ្រួសារ មកពីឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ បានទទួលអំណោយពីរដ្ឋបាលខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្ត កំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្ត កំពង់ឆ្នាំង បានប្រគល់អំណោយ ជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩ ចំនួន ០៩គ្រួសារ មកពីឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម អម សុភា បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើការសាក សួរសុខទុក្ខពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាល ខេត្តកំពង់ឆ្នាំង ដែលកន្លងមកឯកឧត្តម តែងតែគិតគូរពីសុខ ទុក្ខរបស់ប្រជាពលរដ្ឋ ជួបការលំបាក ជាពិសេសប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយ ជំងឺកូវីដ-១៩ ដោយមិនប្រកាន់ ពូជសាសន៍ និងនិន្នាការ នយោបាយឡើយ។

ឯកឧត្តម អម សុភា ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំ ងអស់ត្រូវចូលរួមទាំង អស់គ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដោយធ្វើយ៉ាងណារក្សា នូវគោលការណ៍ណែ នាំរបស់អាជ្ញាធរ ក៏ដូចជាក្រសួង សុខាភិបាល ជាពិសេសអនុវត្តតាម អនុសាសន៍របស់សម្តេច ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីខ្លួនយើង និងសហគមន៍យើង ជៀសផុតពីជំងឺដ៏កាច សាហាវមួយនេះ។ ជាពិសេសបញ្ជូនកូនដែល គ្រប់អាយុទៅចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា។ អំណោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករចំនួន ៥០គីឡូក្រាម ត្រីខកំប៉ុង០១យួរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *