អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ និងវិធានការការពារ ជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យ ដាក់បិណ្ឌនិង ភ្ជំបិណ្ឌឆ្នាំនេះ

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំង មានសមត្ថកិច្ច ទាំងអស់ចំណុះអោយគណៈ បញ្ជាការឯកភាព រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ អោយបានល្អ ជាមួយការអនុវត្តអោយ បានម៉ឺងម៉ាត់បំផុតជុំវិញ វិធានការការពារ ជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យ ដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងចូលមកដល់ នាពេលប៉ុន្មានថ្ងៃទៀត ខាងមុខនេះ។

ការជំរុញបែបនេះ របស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ច ប្រជុំតាមរយៈការបញ្ជូន រូបភាព និងសម្លេង (Video Conference) របស់គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០កញ្ញានេះ  នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការពង្រឹង សន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តអោយបានម៉ឺងម៉ាត់ បំផុតជុំវិញវិធាន ការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យ ដាក់បិណ្ឌនិងភ្ជំបិណ្ឌ អោយទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យ ពីការឆ្លងជម្ងឺកូវីដ-១៩។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា ចំពោះកងកម្លាំង មានសមត្ថកិច្ច ដែលមានតួនាទីអនុវត្តការងារ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋនៅក្នុង ពិធីបុណ្យដាក់បិណ្ឌ និងភ្ជំបិណ្ឌខាងមុខ ត្រូវតែមានការប្រុងប្រយ័ត្ន អោយបានខ្ពស់បំផុត ចំពោះការឆ្លងជម្ងឺកូវីដ-១៩ ត្រូវចេះការពារខ្លួនឯង បើទោះបី មានបទពិសោធន៍ នាពេលកន្លង មកហើយក្តី។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំអោយ ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយ គណៈកម្មការ អាចារ្យវត្តទាំង១៥១វត្តនៅក្នុង រាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ សម្បត្តិអោយបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាម ធ្វើយ៉ាងណាមិន អោយមានហានិភ័យ នៃការឆ្លងជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់ បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងឈាន ចូលមកដល់ មិនប៉ុន្មានថ្ងៃទៀតនេះ។ ក្នុងវត្តនិមួយៗនៅតាម ក្លោងទ្វារវត្តត្រូវបាញ់ អាកុលនិងវាស់កំដៅ។

ពាក់ព័ន្ធនិងជម្ងឺកូវីដ-១៩នេះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយការចាក់វ៉ាក់សាំង ជូនពលរដ្ឋនៅ រាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុង ចាក់វ៉ាក់សាំងជូន កុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំនេះ ឃើញថា ការឆ្លងជម្ងឺកូវីដ-១៩ បានថយចុះយ៉ាង ខ្លាំងនៅភ្នំពេញ ដែលធ្វើអោយយើង អាចដើរទៅមុខជាជំហានៗ ក្នុងនោះយើងបាន បើកអោយមានការ ធ្វើចរាចរណ៍ឡើងវិញ របស់បងប្អូនប្រជាពលរដ្ឋ  បើកអោយដំណើរការ រោងចក្រឡើងវិញ ហើយនៅពេលថ្មីៗនេះ យើងបានបើក សាលារៀនថ្នាក់ អនុវិទ្យាល័យនិង វិទ្យាល័យឡើងវិញ ថែមទៀត។នេះជាលទ្ធផលនៃការ ខិតខំប្រឹងប្រែងរបស់ យើងទាំងអស់គ្នា។

ក្នុងកិច្ចប្រជុំនោះដែរឯក ឧត្ដមអភិបាលក៏ណែ នាំស្នងការរាជធានីភ្នំពេញ ត្រូវណែនាំកង កម្លាំងបន្ថែម ដើម្បី ជៀសបានពីការ ឆ្លងជម្ងឺកូវីដ-១៩នេះដល់កងកម្លាំង។ បន្ថែមពីលើនេះទៀត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខណ្ឌ ទាំង១៤ត្រូវល្បាត មើលថែសម្បត្តិ សាធារណៈរបស់រដ្ឋ ត្រូវការពារអោយបាន គង់វង់ពីអំពើចោរកម្ម។

You might like

Leave a Reply

Your email address will not be published. Required fields are marked *