អភិបាលខេត្តឧត្ដរមានជ័យ ចុះបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារ កូវីដ-១៩ ជូនដល់កុមារចាប់ពី អាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ ទូទាំងខេត្តឧត្ដរមានជ័យ

(ខេត្តឧត្តមានជ័យ)៖ ដោយអនុវត្តន៍តាម គោលនយោបាយរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពកុមារក្នុ ងការការពារជំងឺ កូវីដ-១៩ ដែលជាជំងឺឆ្លង សកល រដ្ឋបាលខេត្ត ឧត្ដរមានជ័យ បានចាប់បើកយុទ្ធនា ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ជូនដល់កុមារចាប់ពី អាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ ទូទាំងខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បាននាំកូនប្រុស ពៅរបស់ឯកឧត្ដម ទៅចាក់ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ផងដែរ និងបានសម្តែងសេចក្តី សោមនោស្សរីករាយយ៉ាង ខ្លាំង ដោយមើលឃើញ ពុកម៉ែបងប្អូនដែលបាន ដឹកដៃកូនប្រុសស្រីមកចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្នាមញញឹម។

ឯកឧត្ដម បានជំរុញឱ្យ ប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្ត ឱ្យបានខ្ជាប់ខ្លួនជានិច្ច នូវវិធានការ ការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្ន ផ្ទាល់ខ្លួនពីការឆ្លង ជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែ បាននូវវិធានការ «បីកុំ និង បីការពារ»  ដើម្បីចូលរួមទប់ស្កាត់ នូវការចម្លងជំងឺ កូវីដ-១៩ ឱ្យកាន់តែមាន ប្រសិទ្ធភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *