ឯកឧត្តមអភិបាល ខេត្តតាកែវ អញ្ជើញប្រកាស បើកយុទ្ធនាការចាក់ វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ដល់កុមារ ចាប់ពីអាយុ ៦ឆ្នាំ ដល់អាក្រោម ១២ឆ្នាំ នៅភូមិសាស្រ្តខេត្តតាកែវ

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ អភិបាលរងខេត្ត មន្ត្រីរាជការពាក់ព័ន្ធ និងកងកម្លាំងទាំងបី បានអញ្ជើញចូលរួម បើកយុទ្ធនាការចាក់ វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ដល់កុមារ ចាប់ពីអាយុ ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការ ឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នេះ ដែលកំពុងរាតត្បាត ជាសកល។

មានប្រសាសន៍នៅក្នុង ពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្ត ទុកដាក់ខ្ពស់ ចំពោះក្មួយៗកុមារ ដែលមានអាយុចាប់ពី ៦ ឆ្នាំដល់ក្រោម ១២ឆ្នាំ ដោយបានដាក់ចេញ យុទ្ធនាការជាតិចាក់វ៉ាក់ សាំងការពារជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំង ប្រទេស ដែល សម្ដេចបានខិតខំ ខ្នះខ្នែងស្វែងរកវ៉ាក់ សាំងការពារជំងឺកូវីដ១៩ ដើម្បីការពារជីវិតប្រជា ជននៅទូទាំងប្រទេស ក៏ដូចជានៅក្នុង ខេត្តតាកែវ ចៀសផុតពីជំងឺដ៏ កាចសាហាវនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ អាណាព្យាបាល របស់កុមារដែល ត្រូវចាក់វ៉ាក់ សាំងទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវ សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ចាក់អត្តសញ្ញាណ ដើម្បីធានា អះអាង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *