អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី១៨ខែ កញ្ញាឆ្នាំ២០២១ នៅមណ្ឌលសុខភាពភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានអញ្ជើញប្រកាស បើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុក ជាយុទ្ធនាការប្រកប ដោយការទទួល ខុសត្រូវខ្ពស់ ក្នុងការការពារអាយុ ជីវិតកុមារពីជំងឺ កាចសាហាវកូវីដ-១៩ និងការបើកអោយដំណើរ ការសាលារៀនឡើងវិញ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ លើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុក្ខដាក់ ខ្ពស់ចំពោះការចាក់វ៉ាក់ សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ ប្រជាពលរដ្ឋ រួមទាំងកុមារផងដែរ ដើម្បីឱ្យសិស្សានុសិស្ស បានចូលរៀន ដោយគ្មានការភ័យខ្លាច ព្រោះ កន្លងមករាជ រដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ដល់យុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ក្រោម១៨ឆ្នាំ ហើយពេលនេះ បន្តចាក់វ៉ាក់សាំងដល់កុមារ ចន្លោះក្នុងរង្វង់ពី៦ឆ្នាំ ទៅ១២ឆ្នាំ ដែលតម្រូវសម្រាប់ សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ហើយកំពុងត្រៀម សម្រាប់កុមារនៅ មត្តេយ្យសិក្សាក្នុងរង្វង់ អាយុ៣ឆ្នាំ ទៅ៦ឆ្នាំវិញ ដែលនេះចាត់ទុក ជាជំហានបន្ទាប់ មួយទៀត។

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតី ចូលរួមមកទទួលការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដែលមានចំនួន យ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញ ឱ្យឃើញពីជំនឿជឿជាក់ របស់ប្រជាពលរដ្ឋយើង មកលើការដឹក នាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបាន ខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ និងមិនមាន ការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នា ប្រយុទ្ធប្រឆាំងនិងបង្ការ ទប់ស្កាត់ការចម្លង រីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានក្រើនរំលឹកដល់បង ប្អូនប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់ សាំងការពាររួចរាល់ហើយក្តី ក៍កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួម អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣.ការពារ និង៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់ផ្តាច់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង សហគមន៍របស់យើង។

ឳពុកម្តាយ និងអាណាព្យាបាល ដែលនាំកូនចៅមក ទទួលវ៉ាក់សាំង បានសម្តែងអារម្មណ៍ សប្បាយរីក រាយ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង និងការតម្កល់ខ្ពស់ នៃតម្លៃជីវិតរបស់ ប្រជាពលរដ្ឋ ដោយស្វះ ស្វែងរកវ៉ាក់ សាំងបង្ការជម្ងឺកូវីដ-១៩ មកចាក់អោយ ពលរដ្ឋបានគ្រប់ៗគ្នា ដោយមិនគិតថ្លៃ។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់ សាំងបង្ការជម្ងឺកូវីដ-១៩ ដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំនេះ គឺចាប់ផ្តើមពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២១ តទៅ ដោយពេលព្រឹក ចាប់ពីម៉ោង ៨និង០០ នាទីព្រឹក ដល់ម៉ោង ១១និង០០ នាទី ហើយពេលរសៀល ចាប់ពីម៉ោង ១៤និង០០ នាទីរសៀល ដល់ម៉ោង ១៧និង០០ នាទីល្ងាច នៅទីតាំងមណ្ឌុល សុខភាពឃុំ/សង្កាត់ទាំង៦៥៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *