ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចូលរួម បើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋាន សាងសង់ស្ថានីយប្រព្រឹត្ត កម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ ជូនអង្គពិធីថា ទន្ទឹមនឹងការអភិវឌ្ឍ ឥតឈប់ឈរបស់ ខេត្តព្រះសីហនុ យើងក៏បានជួបនូវ បញ្ហាប្រឈមជាច្រើន ជាពិសេសការបញ្ចេញ កាកសំណល់ប្រើប្រាស់ ដែលមានចំនួនច្រើន និងមានសារធាតុពុល អាចបង្កផលប៉ះពាល់ដល់ បរិស្ថានជុំវិញ ដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រខេត្ត ព្រះសីហនុ។

ដោយពិនិត្យឃើញពី បញ្ហាប្រឈមទាំងនេះ គណៈកម្មាធិការ ជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា សហការជាមួយ រដ្ឋបាលខេត្ត ព្រះសីហនុ បានសម្រេច សាងសង់ស្ថានីយប្រព្រឹត្ត កម្មទី១ ទី២ និងទី៣ ក្នុងគោលបំណង ដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញ ចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុង MABR និងត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យាដែល មានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន  និងគ្មានក្លិនប៉ះពាល់ ដល់អ្នករស់នៅជុំវិញ។

ដោយក្នុងនោះ៖ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិ កម្មទឹកកខ្វក់ក្នុងបរិមាណ  ៥.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹ ត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ  ៧.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ចំណែកឯស្ថានីយប្រព្រឹ ត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋាន សាងសង់នៅពេលនេះ មានសមត្ថភាពប្រព្រឹត្តិ កម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួល រងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់ លេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD។

ក្រៅពីស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់ទាំង៣ខាងលើ ខេត្តព្រះសីហនុ នៅមានស្ថានីយបូម ទឹកកខ្វក់ចំនួន ៧ទីតាំង ផ្សេងទៀត ក្នុងនោះ ៤ទីតាំង ស្ថាបនាដោយគណៈ កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា និង ៣ទីតាំងទៀត ស្ថាបនាដោយក្រសួង សាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ ទៅស្ថានីយច្រោះសម្អាត ទឹកកាកសំណល់ ក្រុងព្រះសីហនុ (១៦ ហិកតា)។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែន ដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ សមុទ្រកម្ពុជា មានប្រសាសន៍បើកការដ្ឋាន សាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានសមត្ថភាព ប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ  ក្នុងនោះយើងក៏មាន ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី១ (PS1) សមត្ថភាពប្រព្រឹត្តិកម្ម ទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូប  ក្នុងមួយថ្ងៃ និងស្ថានីយប្រព្រឹត្ត កម្មទឹកកខ្វក់ទី២ (PS2) សមត្ថភាពប្រព្រឹត្តិកម្ម ទឹកកខ្វក់ក្នុងបរិមាណ  ៧.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

មូលហេតុដែលត្រូវសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ នេះឡើង គឺដើម្បីធ្វើឱ្យឆ្នេរ សមុទ្ររបស់យើង ក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ ខៀវស្រងាត់ និងបរិស្ថានល្អគួរ ជាទីគយគន់ ប្រសិនបើវាមានក្លិន មិនល្អ នាំឱ្យបាត់បង់ទេសចរ ថែមទាំងបាត់ឈ្មោះ និងកិត្តិយសជាឆ្នេរស្អាត។ តាមការចង្អុលបង្ហាញពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវថែរក្សាឆ្នេរ សមុទ្រកម្ពុជាឱ្យនៅ គង់វង្សដែលជាឱកាស និងមោទនភាពក្នុង ការការពារថែរក្សា។ ហើយក្នុងម្លប់សន្តិភាព យើងមានឱកាសធ្វើការអភិវឌ្ឍ លើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ការសាងសង់ ស្ថានីយប្រព្រឹត្តកម្មនេះ ជាថវិការបស់រាជរដ្ឋា ភិបាលផ្តល់ឱ្យគណៈ កម្មាធិការជាតិគ្រប់ គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ សមុទ្រកម្ពុជា ចាត់ចែងអនុវត្តគម្រោង និងសាងសង់ ដោយក្រុមហ៊ុន Xwater Technology Co,Ltd ។

ស្ថានីយប្រព្រឹត្តកម្ម នេះជាដំណើរការដោយ បច្ចេកវិទ្យាចុងក្រោយ របស់អ៉ីស្រាអែល MABR វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៉ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលប្រព្រឹត្តកម្មរួច មិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ វាមានគុណភាពប្រកប ដោយស្តង់ដារខ្ពស់ និងជាស្នាដៃរបស់កូនខ្មែរ គឺខ្មែរធ្វើបាន។ ស្ថានីយប្រព្រឹត្តកម្មនេះផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គមដល់ខេត្តព្រះសីហនុធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខ។

ឯកឧត្តមឧបនាយក រដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋ យុវវ័យ និងកុមារ ដើម្បីជួយកាត់បន្ថយ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ច កម្ពុជាឡើងវិញ ដែលរងផលប៉ះ ពាល់ដោយសារ ជំងឺកូវីដ-១៩។ សម្តេចតេជោ ត្រៀមបើកសាលា រៀនឡើងវិញចាប់ ពីថ្នាក់មត្តេយ្យ បឋមសិក្សានិងដំណើរ ការអាជីវកម្មឡើងវិញ តាមបរិបទថ្មីនៃ កូវីដ-១៩ ដើម្បីបង្កើនប្រាក់ចំណូល និងសេដ្ឋកិច្ចសង្គម។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ អាវុធទូទាំងខេត្តព្រះសីហនុ ដែលបានខិតខំ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋនាពេលកន្លងមក និងចូលរួមក្នុងការ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ដោយការទទួល ខុសត្រូវខ្ពស់។

បន្ទាប់ពីកម្មវិធីបើកការដ្ឋាន សាងសង់ស្ថានីយប្រព្រឹត្ត កម្មទឹកកខ្វក់ទី៣ (PS3) គណៈប្រតិភូក៏បាន អញ្ជើញ ចុះពិនិត្យទីលានតេជោ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ទី2 (PS2) និងស្ថានីយប្រព្រឹត្ត កម្មទឹកកខ្វក់ទី១ (PS1)ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *