រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញបើក យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត។

ឯកឧត្តម មានប្រសាសន៍ទៅ កាន់មាតាបិតា អាណាព្យាបាល និងក្មួយៗនាឱកាស មកទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ថា « ក្តីសង្ឃឹមរបស់កុមារ និងយុវ័យទទួលបាន វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ក្នុងឱកាសបានចូល សាលារៀនវិញ»  ហើយយើងពិតជាមាន ភ័ព្វសំណាងណាស់ដែល សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកទុកដាក់ គិតគូរចំពោះសុខភាព ប្រជាពលរដ្ឋគ្រប់រូប ហើយជាពិសេសគឺ អនាគតរបស់ក្មួយៗ ដែលខកខានការ សិក្សារៀនសូត្រ ដោយសារតែ ប្រទេសជាតិជួប វិបត្តិជំងឺកូវីដ-១៩។

យុទ្ធនាការចាក់វ៉ាក់ សាំងសម្រាប់កុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នាពេលនេះ សបញ្ជាក់អំពីការយក ចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា មកលើចៅៗ កុមារ ដើម្បីជំរុញឱ្យមានការ បើកសាលាបឋម សិក្សាឡើងវិញ នាពេលខាងមុខ ខណៈពេលដែលកុមារ អាយុ១២ឆ្នាំ រហូតដល់១៨ឆ្នាំ បាននឹងកំពុងតែ បន្តចាក់វ៉ាក់សាំងដូសបន្ត ហើយឈានទៅដល់ ការបើកសាលាអនុវិទ្យាល័យ និងវិទ្យាល័យឡើងវិញ។

ឯកឧត្តអភិបាលខេត្ត បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតាអាណាព្យាបាល និងកុមារ ដែលបានទទួល ការចាក់វ៉ាក់សាំង ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តតាមការ ណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ ៣ការពារ»  ដើម្បីជៀសផុតពីជំងឺដ៏ កាចសាហាវមួយនេះ។

គួរបញ្ចាក់ថា យុទ្ធនាការចាក់វ៉ាក់ សាំងដល់កុមារអាយុ ចាប់ពីពី០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ មានចំនួន ១០៦.៥០១នាក់ ក្នុងនោះរដ្ឋបាលខេត្ត បានរៀចំទីតាំងចាក់ នៅតាមបណ្តាល ក្រុង-ស្រុក ចំនួន ២៨កន្លែង។ ខណៈដែលប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើង បានចាក់វ៉ាក់សាំង ៥៧៩.៩៥២នាក់ ស្មើនឹង ៨២,៦៥%នៃផែនការ និងកុមារមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចាក់វ៉ាក់សាំង ១០៧.៦៩៦នាក់ ស្មើនឹង ៩៧,៥៦%នៃផែនការ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានទទួលអញ្ជើញ ពិនិត្យអាគារសម្រាប់ រៀបចំម៉ាស៊ីនផលិត អុកស៊ីសែន នៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម សម្រាប់បម្រើឱ្យការ ព្យាបាលជំងឺកូវីដ-១៩ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *